ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល សាខា​បក្ស អនុសាខា​បក្ស សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជាង​៤០០​នាក់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស រួម​ជាមួយ​អនុប្រធាន​ក្រុមការងារ មន្ត្រី​ក្រុមការងារ​ក្រោម​ឱវាទ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈកម្មាធិការ​សាខា​បក្ស ប្រធាន​-​អនុប្រធាន អនុសាខា​បក្ស សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា និង​យុវជន​(​សស​យក​) ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដែល​មាន​វត្តមាន​ចូលរួម​សរុប​ចំនួន​ជាង​៤០០​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ចែក ខោអាវ​កីឡា​សរុប​ចំនួន ៣,១៤៤​កំប្លេ​, បាល់​ចំនួន​៩០​គ្រាប់ ប្រគល់​ជូន​តាម ភូមិ និង​សាលារៀន ដើម្បី​យក​ទៅ​ចែកជូន​ដល់​កុមារ យុវ​សិស្ស ទាំងអស់​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែកកំពឹស ចាប់ពី​អាយុ ០២​ឆ្នាំ​ដល់​១៧​ឆ្នាំ ក៏ដូចជា​យុវ​សិស្ស​មក​ពី​មូលដ្ឋាន​ផ្សេងៗ ដែល​កំពុង​សិក្សា​តាម​បណ្តា​សាលារៀន​ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ព្រមទាំង​បាន​ចែក​ជូន​នូវជែល​លាង​សម្អាត​ដៃ​ចំនួន ៣,៤៤៦​ដប ជូន​តាម​គ្រួសារ​ទាំងអស់​ក្នុង​សង្កាត់​ព្រែក​កំពឹស ដោយ​ក្នុង​០១​គ្រួសារ​ទទួល​បានជែល​០២​ដប​។ ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់​រួមមាន នំ​ប៉ាវ ភេសជ្ជៈ និង​ទឹក​សុទ្ធ ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់​បរិភោគ រួម​ទាំង​ចែកជូន​ថវិកា​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​៣០,០០០​រៀល​គ្រប់ៗ​គ្នា ក្រោម​បរិយាកាស​រីករាយ ប្រកបដោយ មនោសញ្ចេតនា​ស្និទ្ធស្នាល​ក្រៃលែង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល