ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

លោក​ទេស វិបុល បាន​បង្ហាញ​ពី​ក្តី រំភើប​រីករាយ ក្នុងការ​ឃើញ​ព្រះ​រស់​បាន​ជិះរទេះ​ទំនើប​មួយ​នេះ​ជាមួយនឹង​ស្នាមញញឹម​ដោយ​ក្តី​សប្បាយរីករាយ​!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​បន្ទាប់ពី​លោក ឆឹ​ម ឬ​ទ្ធិ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូន​ជា​អំណោយ​ដ៏​ថ្លៃថ្លា​នូវ​រទេះរុញ​ជូនទៅ​លោកយាយ ដែល​ជា​ម្តាយ របស់លោក ទេស វិបុល កាលពី​ល្ងាច​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២២​នេះ លោក​បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ជាខ្លាំង និង​បង​បាន​បង្ហោះ​សារ​ដូចនេះ​ថា «​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ខ្លាំងណាស់ ក្នុងការ​ឃើញ​ព្រះ​រស់​បាន​ជិះរទេះ​ទំនើប​មួយ​នេះ​ជាមួយនឹង​ស្នាមញញឹម​ដោយ​ក្តី​សប្បាយរីករាយ​!!!» ។​

​នៅក្នុង​សារ​នោះ មាន​ខ្លឹមសារ​បន្តទៀតថា ៖ អស់​រយៈពេល​ជាង ៧ ឆ្នាំ នៃ​ជំងឺ​ដើរ​មិន​រួច និង​ងើប​មិន​រួច របស់​អ្នក​ម្តាយ​ខ្ញុំ​មាន​ការលំបាក និង​មាន​ការឈឺចាប់​ពេញ​ខ្លួនប្រាណ ព្រមទាំង​មិន​បាន​ឃើញ​ទេសភាព​ខាងក្រៅ​ផ្ទះ​ទៀត​ផង ។ នៅ​រាត្រី​នេះ អ្នក​ម្តាយ​មាន​សេចក្តី​រីក​យ៉ាង​ពន់ពេក ជាមួយនឹង​កូន​ចៅប្រុស​ស្រី​ប្រកប​ដោយ​គន្លង​ធម៌​គ្រប់ៗ​គ្នា ។ ហើយ​ចៅ​ប្រុស​បាន​រុញរ​ទេះជូន​ជីដូន​ធ្វើដំណើរ​កំសាន្ត​តាម​ដងផ្លូវ​នៅក្នុង​ភូមិ​ព្រែក​ក្របៅ​ទី​៣​ឃុំ​ព្រែក​អំពិល​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​។​

​ក្នុង​ពេលវេលា​ដ៏​មាន​អត្ថ​នយ័​និង​អត្ថប្រយោជន៍​ជា​មួយនឹ​ង​សេចក្តី​រីករាយ ដែល​មិន​ដែល​មាន​ក្នុង​រយ​:​ជាង ៧ ឆ្នាំនេះ អ្នក​ម្តាយ​បាន​ទៅលេង​ជាមួយ​ជីដូនមួយ​របស់​គាត់​ផងដែរ ។ ហើយ​នៅ​ថ្ងៃស្អែក​នេះ​អ្នក​ម្តាយ​នឹង​បន្ត​ធ្វើ​ដំណើរ​តាម​រទេះរុញ​ទំនើប​មួយ​នេះ ទៅ​សួរ​សុខទុក្ច​បងប្អូ​នបស់​គាត់​ទៀត​ផង ។ ហើយ​រទេះរុញ​មួយ​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ឆឹ​ម ឬ​ទ្ធិ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ជូន​ដល់​អ្នក​ម្តាយ​របស់​ខ្ញុំ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ខែ​មេសា​ឆ្នាំ​២០២២​នេះ​។​

​ខ្ញុំបាទ​និង​ក្រុមគ្រួសារ​សូម​ជូនពរ​ជយ័​សិរី​មង្គល​ចូល​មាន​ដល់​អ្នក​និង​ក្រុមគ្រួសារ​របស់​អ្នក​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ពេលវេលា​និង​មាន​សុខភាព​ល្អ​។​
​រាត្រី​សួស្តី​!

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល