ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

លោក ថាំង ប៊ុន​សុង តំណាង​ប្រធាន សមាគម​រាជសីហ៍ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង ផ្តល់​អំណោយ ជូន​គ្រួសារ​ចាស់ជរា​ពិការ​ក្រីក្រ​ចិញ្ចឹម​ចៅ​តូចៗ​៥​នាក់ នៅ​ស្រុក​សាមគ្គី​មានជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​៖ ឆ្លើយតប​ការអំពាវនាវ​ពី​លោកយាយ​ជរា​ពិការភ្នែក​ក្រីក្រ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ទើប លោក ស៊ូ​ម សារឿ​ន ប្រធាន សមាគម​រាជសីហ៍ បាន​ចាត់ លោក ថាំង ប៊ុន​សុង អនុប្រធាន​ចលនា​អប់រំ​ផ្សព្វផ្សាយ រួមជាមួយ លោក ថោង សុភ័ក្ត្រ លោក ជួប សុភា​រ៉ា និង លោក គង់ សារី​ម សមាជិក​រាជសីហ៍ ចុះសួរសុខទុក្ខ និង នាំ​អំណោយ​ជូន លោកយាយ សុខ គិន រស់នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១​។

​អំណោយ​ដែល​បាន​ចែក​ជូន​រួមមាន​៖ អង្ករ​២៥​គី​ឡូ​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកត្រី​១​យូរ​, ទឹក​ស៊ី​អី​វ​១​យូរ​, ប្រេង​ឆា​១​លីត្រ​, អំបិល​១​គី​ឡូ​, ទឹក​សុទ្ធ​១​កេស​, ម៉ាស់​១​ប្រអប់​, អា​កុល​១​ដប​, ជេ​លលាង​៣​ដប​, ភួយ​២​និង​សំលៀកបំពាក់​ច្រើន​កំប្លេរ​។​

​ទន្ទឹម​នោះ លោក ថាំង ប៊ុន​សុង បាន​នាំ​ថវិកា 100$ របស់ «​ឯកឧត្តម សេង ស៊ី​វុត្ថា ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​លោកជំទាវ​» និង ថវិកា 100$ ទៀត ព្រមទាំង​អង្ក​៥០​គី​ឡូ​, មី​១​កេស​, ទឹក​ផ្លែឈើ​១​កេស , ពង​ទា​២៥​គ្រាប់ និង​នំប៉័ង នំ​ផ្អែម របស់ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន សមាគម​ខ្មែរ​អភិវឌ្ឍន៍ និង លោកជំទាវ ហោ ណា​វីន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ​។​

​សូមជម្រាបថា លោក យាយ សុខ គិន អាយុ​៨០​ឆ្នាំ ពិការភ្នែក បច្ចុប្បន្ន​កំពុង​ចិញ្ចឹម​ចៅ​តូចៗ​៥​នាក់​ដែល​ម្តាយ​ស្លាប់​ចោល និង​ឳ​ពុក​មាន​ប្រពន្ធ​ក្រោយ​រស់នៅ​ឆ្ងាយ​ពី​គ្នា ហើយ​កាលពី​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ លោកយាយ​ដើរ​រាវ​រហូត​ធ្លាក់​រណ្តៅ​ជម្រៅ​៣​ម៉ែត្រ បណ្តាល​ឲ្យ​ឈឺ​គ្រាំគ្រា​។​

​ក្នុងឱកាស​នោះ លោក ថាំង ប៊ុន​សុង បាន​ជម្រាប​ពី​សកម្មភាព​ចម្បងៗ និង ទិសដៅ​សំខាន់​របស់ សមាគម​រាជសីហ៍ គឺ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រៅ​ពី​សំណេះសំណាល សាកសួរ​សុខទុក្ខ លោក ថាំង ប៊ុន​សុង បាន​ពាំនាំ​ការ​នឹករលឹក និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ លោក ស៊ូ​ម សារឿ​ន ប្រធាន សមាគម​រាជ​សី ជូន លោកយាយ​និង​ចៅៗ ព្រមទាំង ណែនាំ​ឲ្យ​ពួកគាត់ ថែរក្សា​សុខភាព អនាម័យ ចូលរួម​ប្រយុទ្ធប្រឆាំង ជំងឺ​កូវី​ដ​១៩ និង​សូម​ជូនពរឲ្យ​លោកយា​យឆាប់​ជាសះស្បើយ មាន​សុខភាព​ល្អ​ឡើងវិញ និង​ប្រកបដោយ​ព្រះពុទ្ធ​ពរ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល