ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រជុំ​ក្រុមការងារ​ត្រៀម​រៀបចំ ពិធី​កិច្ចសន្ទនា​គោលនយោបាយ​ការពារជាតិ កម្ពុជា​- វៀតណាម ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារជាតិ លើក​ទី​៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ត្រៀម​រៀបចំ ពិធី​កិច្ចសន្ទនា​គោលនយោបាយ​ការពារជាតិ កម្ពុជា​- វៀតណាម ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារជាតិ លើក​ទី​៥ និង​ពិធី​ជួប​ប្រាស្រ័យ​មិត្តភាព​ការពារជាតិ​ព្រំដែន​គោក កម្ពុជា​- វៀតណាម ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ លើក​ទី​១ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ច្រក​ទ្វារ​ព្រំដែន ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ពិនិត្យ​វាយតម្លៃ វឌ្ឍនភាព​ការងារ​ជា​ចុងក្រោយ ត្រៀម​ឆ្ពោះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ទទួល​ជោគជ័យ តាម​ការគ្រោងទុក​។​

​គួរបញ្ជាក់​ថា កិច្ចសន្ទនា​គោលនយោបាយ​ការពារជាតិ កម្ពុជា​-​វៀតណាម ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារជាតិ លើក​ទី​៥ ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ រវាង​នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ការពារជាតិ ជាមួយនឹង ឧត្តមសេនីយ៍ឯក​បម្រុ​ង ហ័ង ស៊ុន​ចៀន អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម នៅ​សាលប្រជុំ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ ហ័​រលឺ និង​ពិធី​ជួប​ប្រាស្រ័យ​មិត្តភាព​ការពារជាតិ​ព្រំដែន​គោក កម្ពុជា​-​វៀតណាម ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ លើក​ទី​១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ រវាង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង នាយ​ឧត្តមសេនីយ៍ ហ្វាន វ៉ាន់​ហ្សាង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម នៅ​ច្រក​ទ្វារ​អន្តរជាតិ ត្រពាំង​ស្រែ ហ័​រលឺ កម្ពុជា​-​វៀតណាម ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល