ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ប្រតិភូ​ក្រសួង​ព័ត៌មាន ដឹកនាំ​ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល ដែល​កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ភូមិគ្រឹះ​៧២ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន បាន​ទទួលមរណភាព​កាលពី​ថ្ងៃអាទិត្យ​១៥ កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៨:១២​នាទី ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​ជរាពាធ​។​

នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​ប្រតិភូ​ក្រសួង​ព័ត៌មាន បាន​សម្តែង​ការសោកស្តាយ​ជាទីបំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​ចំពោះ​មរណភាព​របស់ ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន គឺជា​ការបាត់បង់​លោកឪពុក លោក​ឪពុកក្មេក និង​ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​ជាទី​គោរព​ស្រឡាញ់​យ៉ាងខ្លាំងបំផុត​នោះទេ តែ​ជា​ការបាត់បង់​នូវ ធនធានមនុស្ស​ដ៏​គំរូ​មួយ​រូប ជា​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ធនធាន និង​បញ្ញា​ស្មារតី ក្នុង​ការបម្រើ​ប្រទេស​ជាតិ មាតុភូមិ ដោយ​ពុំ​ខ្លាច​នឿយហត់ ជា​រៀង​រហូត​មក​។​

​ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ឧទ្ទិស​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​ជានិច្ច​និរន្ត​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល