ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​តើ​ការប្រើ​ហិង្សា ប៉ុនប៉ង​មនុស្សឃាត ប្លន់​យក​ទ្រព្យសម្បត្តិ ពី​សំណាក់ មេ​ល្បែងស៊ីសង​ខុសច្បាប់ និង​បក្សពួក មក​លើ​អ្នកកាសែត​៩​នាក់ អាច​រួចផុត​ពី​សំណាញ់​ច្បាប់​ដែរ​ឬទេ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាកែវ​៖ អ្នកកាសែត​រងគ្រោះ​០៣​នាក់ ក្នុងចំណោម ០៩​នាក់ បាន​ចូល​បំភ្លឺ​តាម​ការកោះហៅ របស់​សមត្ថកិច្ច​ហើយ បន្ទាប់​ពី​ពួកគាត់​បាន​ដាក់ពាក្យ​ប្តឹង ឈ្មោះ គង់ ចាន់​ដេត និង​បក្ខពួក​ពីបទ « ប្រើ​ហិង្សា​វាយដំ​យ៉ាង​ព្រៃផ្សៃ ប៉ុនប៉ង​មនុស្សឃាត និង​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​នៅ​ចំណុច​ផ្លូវ​ចូល​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​ស្ថិតនៅ​ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០២១​។​

ក្រោយ​រង​អំពើ​ព្រៃផ្សៃ​នេះ ជនរងគ្រោះ​បាន​ទៅ​ទីស្នាក់ការ​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​ពិគ្រោះ​យោបល់ ស្នើសុំ​ការអន្តរាគមន៍​ស្វែងរក​យុត្តិធម៌ និង​បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ចូល​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​។​

នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើសុំ​ឱ្យ ឯកឧត្តម​ព្រះរាជអាជ្ញា ជួយ​ផ្តល់​យុត្តិធម៌​ជូន​បងប្អូន អ្នកកាសែត​រងគ្រោះ​ទាំង​០៩​នាក់ ទើប​មាន​ការកោះហៅ​ជនរងគ្រោះ​ឱ្យ​ចូល​បំភ្លឺ​បន្តបន្ទាប់​។​

លោក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី​បាន​ឱ្យ​សមាគម​ដឹងថា «​ការកោះហៅ​នេះ​គឺ​ធ្វើឡើង​តាម​បណ្តឹង​របស់​ពួកគាត់ តាម​គោល​ការណែនាំ​របស់ ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បី​ចូលខ្លួន​សាកសួ​រដើម្បី​បន្ត​នីតិវិធី​ឲ្យបាន​ឆាប់ សូម​អរគុណ​»​។​

តាមរយៈ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បងប្អូន​អ្នកកាសែត​រងគ្រោះ សូម​សំណូមពរ ឯកឧត្តម ស្នងការ ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​ខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភ្នំពេញ ជា​ពិសេស​បំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សូមមេត្តា​ជួយ​ពន់​លឿន​នីតិវិធី ចាត់ការ​ជនបង្ក​តាមច្បាប់ និង​ផ្តល់​យុត្តិធម៌​ជូន​ពូក​គាត់​ឆាប់ៗ​ៗ​ៗ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល