ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ក្នុង​ទ្វីបអឺរ៉ុប ប្រមាណ​ជាង​២១០០​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រាត្រី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ២២:៣០ យប់​(​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​) ត្រូវ​នឹង​ម៉ោង ៥:៣០​នាទី​រសៀល​(​ម៉ោង​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស​) សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​ប្រមាណ​២១០០​នាក់​។

​មុននឹង​ចាប់ផ្ដើម​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​សហគមន៍​អឺរ៉ុប សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​នូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ដែល​បាន​នឹង​កំពុង​រស់នៅ​នៅ​អឺរ៉ុប​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប ដែល​បាន​ផ្តល់​ការគាំទ្រ គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កំណើន​សេដ្ឋកិច្ច​ដ៏​ល្អ​របស់​កម្ពុជា ត្រូវ​បាន​រង​ដោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​ទាញ​ទម្លាក់​រហូត​ដល់​ដក ២.៤​ភាគរយ​។ ទាក់ទង​ទៅនឹង​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​កម្ពុជា សម្ដេច​តេជោ​បាន​ប្រកាស​ថា នៅ​ថ្ងៃ​នេះ​កម្ពុជា​មិន​មាន​ការឆ្លង​ករណី​ថ្មី​នៃ​ជំងឺ​កូវី​ដ​១៩​នោះទេ ហើយ​នេះ​គឺជា​ថ្ងៃ​ទី​១៥​ហើយ ដែល​កម្ពុជា​មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី ។​សម្តេច​តេជោ បាន​ថ្លែងថា បើ​គ្មាន​ជំងឺ​កូវី​ដ​១៩​ទេនោះ ប្រាក់​សន្សំ​របស់​ជាតិ អាច​ឡើងដល់​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ វិបត្តិកូ​វីដ​១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម ពោល​គឺ​វិស័យ​ទេសចរណ៍​គឺ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹកថា ការដាក់ចេញ​វិធានការ​បិទ​ខ្ទប់​នៅ​ភ្នំពេញ និង​ផ្អាក​ពិធី​បុណ្យចូលឆ្នាំ ២​ឆ្នាំ​កន្លង​ទៅ​(២០២០​និង​២០២១) ធ្វើឱ្យ​សម្តេច​អាណិត​ប្រជាពលរដ្ឋ​ជាខ្លាំង តែ​សម្ដេច​អត់​មាន​ជម្រើស​នោះទេ ដើម្បី​សេចក្តីសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ក្នុង​ដៃ​សរុប​ប្រមាណ ៥២​លាន​ដូស ហើយ ៤២​លាន​ដូស​ត្រូវបាន​ប្រើប្រាស់ ក្នុងនោះ​មាន ២៨.៥​លាន​ដូស គឺ​កម្ពុជា​ប្រើប្រាស់​ថវិកា​ជាតិ​ទៅ​ទិញ ដែល​នេះ​បង្ហាញថា កម្ពុជា​មិន​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​នោះឡើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការដាក់ចេញ​កម្មវិធី​ចាក់​វ៉ាក់សាំង​ដោយ​ការប្រមូលផ្តុំ​នេះ បាន​នាំឱ្យ​កម្ពុជា​បង្កើត​បាន​ភាព​សាំ​សហគមន៍​ខ្លាំង និង​ទប់ស្កាត់​ការរីក​រាលដាល​បាន​លឿន​រហ័ស​។​

​ពេលនេះ កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​បច្ចុប្បន្ន​កម្ពុជា​កំពុង​សាងសង់​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ដែល​អាច​ទទួល​អ្នកជំងឺ​បាន​រហូត​ដល់ ១​ម៉ឺន​នាក់​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា

​វិបត្តិកូ​វីដ​១៩ ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល បញ្ចេញ​ថវិកា​ប្រមាណ ៤០​លាន​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ជួយ​ពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​។​

​ទាក់ទង​ទៅនឹង​វិស័យសេដ្ឋកិច្ច​សម្តេច​តេជោ ហ៊ុន សែន បាន​បាន​មានប្រសាសន៍ថា ការដក EBA ពី​អឺរ៉ុប មិន​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​នោះទេ​។ សម្ដេច​តេជោ​បញ្ជាក់ថា របាយការណ៍​បានបង្ហាញ​ថា ឆ្នាំ​កន្លង​ទៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​អឺរ៉ុប សម្រេច​បាន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​កម្ពុជា នាំចេញ​ទៅ​អឺរ៉ុប មាន​ទឹកប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា វិស័យ​កាត់ដេរ​កំពុង​មាន​សកម្មភាព​ល្អ​ប្រសើរ ខណៈ​ការបញ្ជាទិញ​មាន​ការកើនឡើង ក្នុង​នោះ​រោងចក្រ​ប្រមាណ ៥០០ កំពុង​បង្កើន​ម៉ោង​ក្នុង​ការផលិត​ផងដែរ​។​

​ទាក់ទង​ទៅនឹង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ថ្ងៃ​នេះ​កម្ពុជា​បាន​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា វា​ជា​រឿង​ដ៏​រីករាយ ដែល​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មិន​មាន​បាតុភាព​ណាមួយ​កើតឡើង​។

​សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​បក្សនយោបាយ ត្រូវ​យក​ឈ្នះ​ដោយ​ភាពថ្លៃថ្នូរ មិន​ត្រូវ​បង្កើត​អំពើហិង្សា​ណាមួយ​នោះ​ឡើយ​ក្នុងអំឡុងពេល​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​។

​ទាក់ទង​ទៅនឹង​តម្លៃ​សន្តិភាព​សម្រាប់​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រយៈពេល​២៤​ឆ្នាំ​មកហើយ ដែល​ពលរដ្ឋ​កម្ពុជា មិន​មាន​អ្នកស្លាប់ របួស និង​ពិការ ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ព្រោះតែ​សង្គ្រាម​នោះទេ​។ សម្តេច​តេជោ​បាន​ថ្លែងថា ២៤​ឆ្នាំ​ហើយ ដែល​កម្ពុជា មិន​មាន​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ដោយសារ​តែ​សង្គ្រាម និង​មិន​មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​ដោយសារ​សង្គ្រាម​នោះទេ​។ សន្តិភាព​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​កម្ពុជា​ពីព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាមរ៉ាំរ៉ៃ​ជាច្រើន ទម្រាំ​យើង​រក​បាន​នូវ​សន្តិភាព ដូច្នេះ​ទោះ​ជា​តម្លៃ​ណា​ក៏ដោយ​យើង​ត្រូវ​តែ​រក្សា​សន្តិភាព​អោយបាន មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ​។

​ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប​ទាំងអស់​ដែល​បាន​ផ្ដល់​ការគោរព​ស្រឡាញ់​ចំពោះ​សម្ដេច និង​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុ​ខ សេចក្តីចម្រើន​ចៀសផុត​ពី​ជម្ងឺ​ទាំងឡាយ​ទាំងពួង នឹង​ពុទ្ធពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ​សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល