ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយសមត្ថកិច្ច​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​ សហការជាមួយមន្រ្តីពាក់ព័ន្ធ​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្រុក​កៀនស្វាយ​: ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ នឹង​ដឹកនាំ​ចុះបង្ក្រាប​ផ្ទាល់​ដោយ​ដោយ​លោក​វរសេនីយ៍ទោ អឿន អាន អធិការរង​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​រួម​នឹង​កងកម្លាំង សហការ​ជាមួយនឹង​លោក​សុខ ណេ​ត មេ​ប៉ុស្តិ៍​បន្ទាយ​ដែក​នឹង​កងកម្លាំង​ប៉ុស្ត៍​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម ។​

​នៅ​ថ្ងៃ​អាទិត្យ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៥ ត្រូវ​ថ្ងៃ​ទី​២៩ ខែ ឧសភា ឆ្នាំ ២០២២

​បង្ក្រាប​ករណី​ជួញដូរ​នឹង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី ២៩ ខែ​ឧសភា ឆ្នាំ ២០២២ នៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​

​នៅ​ថ្ងៃ​ទី​២៨​ខែ ឧសភា ឆ្នាំ​២០២២ កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ​លោក វរ​សេនីយ៍ ទោ អឿន អាន អធិការរង សហកា​រណ៍ ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក ដើរ​ល្បាត​ក្នុង​ភូមិសាស្ត្រ ឃុំ​បន្ទាយដែក លុះដល់​ម៉ោង ០២:៣០ នាទី​រំលង​អាធ្រា​ត្រ ក៍​ល្បាត​ដល់ ចំណុច​មុខ​ផ្ទះ របស់​ឈ្មោះ ទួន តា​រ៉ា ភេទ ប្រុស ស្ថិតនៅ​ភូមិ ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដោយ​មាន​ការសង្ស័យ សមត្ថកិច្ច​ក៍​ចូលទៅ​សួរនាំ ហើយ​ធ្វើ​ការឆែកឆេរ រកឃើញ​ថ្នាំ​ញៀន ចំនួន​០៣​កញ្ចប់ (​មធ្យម​០១ ម៉ា​ទឹកកក​)( តូច​០២ ថ្នាំ​គ្រវី​)​។

​ភ្លាមនោះ សមត្ថកិច្ច​ក៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ស្រី ០១ ៖
-​ឈ្មោះ ទួន តា​រ៉ា ភេទ​ប្រុស អាយុ​៤០ ឆ្នាំ
-​ឈ្មោះ វង្ស វ៉ាន់​ណែ​ត ភេទ ប្រុស អាយុ ៣២ ឆ្នាំ
– ឈ្មោះ សុ ខេ​មា ភេទ ស្រី អាយុ ២៦ ឆ្នាំ ក្រោយពី​ពិនិត្យ​រួច​កម្លាំង​សមត្ថកិច្ច បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង ០៣ នាក់ នឹង​វត្ថុតាង មក​សាកសួរ​នៅ​ប៉ុស្តិ៍ បន្ទាយដែក​ ។

​វត្ថុតាង​ដែល​ចាប់​បាន​ម៉ូតូ​ធំ​ម៉ាក kawasaki​មួយ​គ្រឿង​រួមទាំង​វត្ថុ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​

​ក្រោយពី​សាកសួរ​រួច កម្លាំង​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់ រួម​ទាំង​វត្ថុតាង និង​សម្ភារៈ​វេច​ខ្ចប់​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ធ្វើតាម​នីតិវិធី ៕


Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល