ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​វេន​កាន់​បិណ្ឌ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​! - សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ អញ្ជើញ​ចូលរួម ចូលរួម​ពិធី​ជប់លៀង​ផ្លូវរដ្ឋ ដែល​រៀបចំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ជា​កិត្តិយស​ចំពោះ ឯកឧត្តម ហ្វឺ​ឌីណាន់ រ៉ូ​ម៉ូល​ដេស ម៉ា​កូស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ​ទី​១ លូ​អ៊ី​ស អា​រ៉ាណេតា​-​ម៉ា​កូស (Louise Araneta-Marcos) - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ៥ នាក់​បាន​ភ្លាមៗ ករណី​គំរាម (​កាប់​ប្លន់​)​និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ជា​បន្ត​ - កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជូនដំណឹង​បដិសេធ មាន​ជនខិលខូច​បាន​បង្កើត​គណនី TikTok ក្លែងក្លាយ ដែល​មានឈ្មោះ (RathSreang) - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែសីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន - រោងចក្រ​ផលិត​បារី​(Future Inteertional Tobacco (Cambodia)Ltd. តើ​ផលិត​បារី​ម៉ាក​អ្វី និង​បង់ពន្ធ​ស្រប​ច្បាប់​ដែល​ឬទេ​?​វគ្គ​១ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​! - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​ - ការដុត​កាកសំណល់​កាត់ដេរ ដោយ​គ្មាន​ការគ្រប់គ្រង ឬ​គ្មាន​ការអនុញ្ញាត មិន​ត្រឹមតែ​បំពាន​ច្បាប់​បរិស្ថាន​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បរិស្ថាន​បាក់បែក​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​
0

សត្វជ្រូកចំនួន ៣២ ក្បាល់ ឈ្មួញនាំជ្រូកចូល ដោយគ្មានច្បាប់ ពីប្រទេសវៀតណាមនឹងបើកឡានដេញបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល នៅត្បូងឃ្មុំ…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ ៖  ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅលើផ្លូវលំ ភូមិស្ទឹងតូច ឃុំកក ស្រុកពញាក្រែក ខេត្តត្បូងឃុំ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង គឺនៅពេលដែលសមត្ថកិច្ច ឃាត់នោះហើយ ដែលអ្នកបើករថយន្ត នាំសត្វចូល ដោយគ្មានច្បាប់នេះ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចទេ ថែមទាំងបើកឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។

ក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយនឹងដោះស្រាយ ទៅតាមច្បាប់ ដែលនឹងត្រូវពិន័យ ហើយអាចឈានដល់ ដុតកម្ទេចចោល ។ ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់ខាងលើនេះ ចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ច ព័ទ្ធចាប់បាន ហើយឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការ ទៅតាមច្បាប់ជាធរមាន ។

ហេតុការណ៍ស្រដៀងគ្នានេះ មិនមែនទើបតែកើតឡើងម្តង ឬ ២ ដងឡើយ ពោលគឺ រាល់ការចុះបង្ក្រាបចលនានាំសត្វចូល ដោយខុសច្បាប់នោះ សមត្ថកិច្ច ប្រឈមនឹងគ្រោះថ្នាក់ច្រើន ព្រោះឈ្មួញខិលខូច មានគ្នីគ្នាច្រើន តាំងពីអ្នកយក ការណ៍ តាំងពីអ្នកតាមកាងការពារ ខណៈសមត្ថកិច្ច ពុំមានអាវុធឡើយ ។ សមត្ថកិច្ច មិនរាថយឡើយ គឺនឹងនៅតែបន្តអនុវត្ត ការចុះបង្ក្រាបចលនានាំសត្វចូល ដោយខុសច្បាប់នេះ តទៅទៀត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល