ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​ភូមិ​អង្គរជ័យ​លើ ស្រុក​កោះសូទិន​ផ្តល់​ថវិកា​ជួសជុល​ផ្លូវ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល​ទៅ​ទីផ្សារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម​៖ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​ភូមិ​អង្គរជ័យ​លើ ខេត្ត​កំពង់ចាម ផ្តល់​ថវិកា​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល​នានា​របស់​ពួកគាត់ ទៅ​កាន់​ទីផ្សារ​។​

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​ក្រុមការងារ និង​លោក ផាន់ អាណា អនុប្រធាន​ក្រុមការងារ នា​សៀ​ល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២ បានប្រគល់​ថវិកា​ថ្លៃ​ជួសជុល​ផ្លូវ​នេះ ដែល​គ្រោង​បញ្ចប់​នាពេល​ឆាប់ៗ​នេះ​។​

​ឯកឧត្តម​បណ្ឌិត បាន​ប្រសាសន៍ “​ផ្លូវ​នេះ​នឹង​សម្រួល​ដល់​ការធ្វើដំណើរ​ទៅ​កាន់​ចម្ការ និង​ស្រែ​របស់​ពួកគាត់ ដើម្បី​ដាំ​ដុះ ព្រោះ​ពួកគាត់​ជា​កសិករ​ពឹងផ្អែក​លើ​កសិកុម្ម​”​។ ប្រជាពលរដ្ឋ​បាន​សម្តែង​ការគាំទ្រ និង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​សន្យា​ជាមួយ​ក្រុម​ការងា​រថា ពួកគាត់​នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែរី​ចម្រើន​ថែម​ទៀត​។​

​សូម​រំលឹក​ថា ក្រុម​ការងារ​នេះ​ស្ថិតនៅ​ក្រោម​ក្រសួង​ព័ត៌មាន គឺ​សុទ្ធសឹងតែ​ជា​អ្នកសារព័ត៌មាន ជា​ម្ចាស់​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន ដែល​ត្រូវបាន​ប្រកាស​តែងតាំង ក្រោម​អធិបតី ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស ដើម្បី​ឈាន​ទៅរក​ជ័យជម្នះ បន្តបន្ទាប់​ថែម​នៅពេល​ខាងមុខ​។​

​នៅក្នុង​ពិធី​ប្រកាស​នាពេលនោះ ឯកឧត្តម លី វ៉ាន់​ហុង ក៏​បាន​បង្ហាញ​ពី​ភាពជោគជ័យ​របស់​ប្រទសជាតិ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អ ក្នុង​ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ឆាក​អន្តរជាតិ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា «​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថា្នក់​លេខ​២ នៅលើ​ពិភពលោក​សម្រាប់​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ ដល់​ប្រជាជន​នៅក្នុង​ប្រទេស​»​។​

​ការលើកឡើង​បែប​នេះ​របស់​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម គឺ​នៅក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​កែសម្រួល​ក្រុមការងារ​គណបក្ស​ចុះជួយ​ភូមិ​អង្គ​លើ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ភូមិ​-​ឃុំ​-​ស្រុក គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ភូមិ​អង្គរជ័យ​លើ​នេះ​។​

​ឯកឧត្តម លី វ៉ាន់​ហុង បានប្រគល់​សេចក្តី​តែងតាំង​សម្រេច​ថ្មី​ជូន​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ជា​ប្រធាន​ក្រុមការងារ និង​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ ជួយ​ភូមិ​អង្គ​ជយ័​លើ ស្រុក​កោះសូទិន ខេត្ត​កំពុងចាម ដើម្បី​ដឹកនាំ​ចលនា​ការងារ​ជួយ​ប្រជាជន​ក្នុងភូមិ ឲ្យ​ពួកគាត់​កាន់តែ​យល់ច្បាស់​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន ដែល​ស្ថាបនិក​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ចំណែក​ឯកឧត្តម​បណ្ឌិត ម៉េង សុភណ្ឌ័ ក្រោយពី​ទទួលបាន​សេចក្តី​តែងតាំង​ជា​ប្រធាន​ក្រុមការងារ បាន​មានមតិ​សំណេះសំណាល និង​ជម្រាបជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​២៥០​នាក់ អំពី​ផែនការ​នានា​របស់​ក្រុមការងារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​មូលដ្ឋាន ដែល​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​

​ឯកឧត្តម ម៉េង សុភ័ណ្ឌ ក៏បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផង​ដែរ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ និង​តម្រូវការ​ចាំបាច់ របស់​ប្រជាជន​ភូមិ​អង្គរជ័យ​លើ មានដូចជា តម្លាភាព​ការ​ក្នុង​ការទទួលបាន​សេវាសាធារណៈ បញ្ហា​ពាក់ព័ន្ធ​ផ្លូវច្បាប់ យុត្តិធម៌​សង្គម ភូមិ​មាន​សុវត្ថិភាព ការអប់រំ ពង្រឹង​សមត្ថភាព​ផ្នែក​វិស័យ​កសិកម្ម និង​ជួយ​ស្វែងរក​ទីផ្សារ​របស់​ពួកគាត់ ជាដើម​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល