ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

លោក អ៊ូ ឈាង គណៈបញ្ជាការ​ឯកភាព​ស្រុក​កៀនស្វាយ​បើក​កិច្ចប្រជុំ​ពង្រឹង​សន្តិសុខ ក្នុងឱកាស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ហ៊ុន ម៉ា​នី​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ រដ្ឋបាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​ដោយ​ក្រោម​អធិបតីភាព លោក អ៊ូ ឈាង ជា​គណៈ​បញ្ចា​ការឯកភាព​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​រៀបចំ​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ចើញ​ចុះ​មក​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដែល​ទីតាំង​នៅ​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​៧​ដីឥដ្ឋ​ក្នុង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៦០០០​នាក់​ត្រូវ​ព្យាបាល​ជម្ងឺ​ជូន​គាត់ ។​

​ដោយ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​.​មន្ត្រី​រដ្ឋបាល​ស្រុកៀ​ន​ស្វាយនិង​លោក​មេឃុំ​ទាំង​៨​ឃុំ​ទូទាំង​ស្រុក​កៀនស្វាយ​។​

​លោក អ៊ូ ឈាង អភិបាល​ស្រុក​កៀនស្វាយ​មានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាល​ស្រុក​កៀនស្វាយ​បាន​បើ​កិច្ចប្រជុំ ដើម្បី​ត្រៀមកម្លាំង​រៀបចំ​សណ្តាប់​ធ្លាប់​និង​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ឱកាស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ហ៊ុន​ម៉ា​នី​បាន​អញ្ចើញ​ចុះ​មក​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។​

​លោក​អភិបាលស្រុក​កៀនស្វាយ​បន្តថា ចាប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ព្យាបាល​ជ​ង្ងឺ​តាម​បណ្តា​ឃុំ​និមួយៗ​ត្រូវ​ត្រៀម​រថយន្ត​ដឹក​ជញ្ចូន​គាត់​និង​ផ្តល់​អាហា​ជូន​គាត់​ផង​ដែរ​។​

​លោក​អភិបាលស្រុក​បន្ត​ទៀត​ថា​!​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ​ហ៊ុន​សែននាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាជាណាចក្រ​កម្ពុជា​បាន​យកចិត្ត​ទុក្ខ​ដាក់​នូវ​សុខភាព​និង​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​កាន់​និន្នាការ​ឡើយ​។ លោក​អភិបាលស្រុក​លើកឡើងថា សូម​អញ្ចើញ​បងប្អូន​ប្រជាពលរដ្ឋ​មក​ព្យាល​ជម្ងឺ​ឲ្យបាន​គ្រប់​គ្នា ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល