ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

សម្តេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ប្រារព្ធ​ខួប​លើក​ទី​៤៥​នៃ​ទិវា​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្ដួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​សម្ពោធ​សមិទ្ធផល​នានា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី​វៀតណាម​បាន អញ្ជើញ​ជា​អធិបតី ក្នុង​ខួប​លើក​ទី​៤៥​នៃ​ទិវា​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្ដួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

​ក្នុងឱកាស​រំលឹក​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ដល់​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​អនុញ្ញាត​ឲ្យសម្តេចបាន​អញ្ជើញ​ទៅ​អ៊ុច​ធូប និង​ថ្លែងអំណរគុណ​ពលរដ្ឋ​វៀតណាម ដែល​បាន​ជួយ​សម្តេច​កាលពី​៤៥​ឆ្នាំមុន ក្នុង​ដំណើរ​ទៅ​ស្វែងរក​កម្លាំង​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ពីរ​របស់ ប៉ុល ពត​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កាលពី​រយៈពេល ៤៥​ឆ្នាំមុន នៃ​ដំណើរ​តស៊ូ​រំដោះជាតិ សម្ដេច​មាន​ជំរើស​មួយចំនួន ដែល​សម្តេច​ត្រូវ​សម្រេច​ជ្រើសរើស តែ​អ្វី​ដែល​សម្តេច​បាន​ជ្រើសរើស​នាពេលនោះ គឺ​ត្រូវ​ឆ្លងដែន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ដើម្បី​សុំ​អន្តរាគមន៍​ជំនួយ​គាំទ្រ​ផ្នែក​ប្រដាប់អាវុធ ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ពី​របប​អាវខ្មៅ ឃោរឃៅ យង់ឃ្នង​នោះ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា កាលពី​អំឡុង ៤៥​ឆ្នាំ​មុន​នោះ គឺ​ជា​ការសម្រេចចិត្ត​ស្លាប់​-​រស់ ដែល​យើង​មិន​មាន​ជម្រើស​ល្អ​ជាង​នោះ​ឡើយ​។ សម្តេច​តេជោ បញ្ជាក់ថា «​អ្វីៗ​ត្រូវ​ចាប់ផ្តើម​នៅទីនេះ គឺ​តំបន់​កោះ​ថ្ម​-X-16»​នេះ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​បើ​គ្មាន​២០​មិថុនា ១៩៧៧ ក៏​គ្មាន​១២​ឧសភា និង​២​ធ្នូ ឆ្នាំ​១៩៧៨ ដែរ ហើយក៏​មិន​អាច​មាន​ថ្ងៃ ៧ មករា ដែល​ជា​ថ្ងៃ​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បានដែរ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​អះអាងថា សម្តេច​ជា​តួអង្គ​មួយ ដែល​បាន​ត​ភ្ជាប់​នយោបាយ​សំខាន់ ៤៥​ឆ្នាំ​មកនេះ និង​ជា​អ្នក​បង្កើត​កងទ័ព មិនមែន​ត្រឹមតែ​ជា​មេទ័ព​នោះទេ​។ សម្តេច​តេជោ​បាន​ថ្លែងទៀតថា ទង្វើ​របស់​វៀតណាម ដោយ​ចូល​មក​ជួយ​រំដោះ​ប្រជាជន​កម្ពុជា កាលពី​៤៥​ឆ្នាំមុន ជា​រឿង​ត្រឹមត្រូវ ដោយ​កាត់ក្តី​ដោយ​តុលាការ​កូនកាត់ ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​នាពេល​បច្ចុប្បន្ន​នេះ​។

​នៅ​ថ្ងៃ​រំលឹក​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្រក់​ទឹកភ្នែក និង​អួលដើមក ខណៈ ដែល​សម្តេច​រំលឹក​អំពី​ប្រវត្តិសាស្ត្រ ទៅកាន់​ប្រទេស​វៀ​ណាម​កាលពី​៤៥​ឆ្នាំមុន ដើម្បី​ស្នើសុំ​កងកម្លាំង​វៀតណាម​មកជួយ រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ដោយ​ចោទ​ជា​សំនួរ​ថា តើ​ការអន្តរាគមន៍​របស់​កងទ័ព​វៀតណាម​ចូល​មក​ជួយ​រំដោះ​ប្រជាជន​កម្ពុជា​ត្រូវ ឬ​ខុស​? ចម្លើយ គឺ​តាមរយៈ​តុលាការ​កូនកាត់ កម្ពុជា​-​អង្គការសហប្រជាជាតិ ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ហើយ​តុលាការ​នោះ​មានឈ្មោះ​ជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិសាម័ញ្ញ​ក្នុង​តុលាការ​កម្ពុជា ។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សន្តិភាព បាន​កើតឡើង​រយៈពេល​ជាង ៤៣​ឆ្នាំ​មកហើយ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ រយៈពេល ៤៣​ឆ្នាំ​មកនេះ កម្ពុជា​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​វៀតណាម ក្នុងនោះ​សម្រេច​ការបោះបង្គោល​ព្រំដែន ៨៤​ភាគរយ ខណៈ​ដែល​ចំណុច​សេសសល់ ១៦​ភាគរយ​ទៀត កំពុង​ដំណើរការ​ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​ទស្សនវិស័យ​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​។​

​ជាថ្មី​ម្ដងទៀត នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា គោលដៅ​របស់​សម្តេច គឺ​កែប្រែ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅជា​តំបន់​សន្តិភាព និង​អភិវឌ្ឍ​។ សម្តេច​តេជោ​បាន​ថ្លែងថា សម្តេច​បាន​ចុះហត្ថលេខា ដោយ​បង្ក​ដី​នៅ តំបន់ X16 ជាង​១​ពាន់​ហិកតា ដើម្បី​ធ្វើ​ជា​តំបន់​ពាណិជ្ជកម្ម​។ សម្តេច​បាន​ស្នើ​ឱ្យ​បង្កលក្ខណៈ​ងាយស្រួល​ដល់ ប្រជាជន​កម្ពុជា និង​វៀតណាម ចូល​ទស្សនា​ទៅវិញទៅមក​តំបន់​ប្រវត្តិសាស្ត្រ X16 ដោយ​មិន​ចាំបាច់​ប្រើប្រាស់​លិខិតឆ្លងដែន​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​នៃ​តំបន់ x-16 នេះ​នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​វិនិយោគ​ដ៏​សំខាន់​សម្រាប់​សក្តានុពល​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ហើយ​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​តំបន់​នេះ​មាន​ភាពល្អប្រសើរ​បន្ថែម​ទៀត​នាពេលខាងមុខ​។

​បន្ទាប់​ពី​ការ​ថ្លែង​នៅ​សង្កថា​រួចហើយ សម្តេច​តេជោ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ក៏​បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពីពេលនេះ​តទៅ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល