ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

សម្តេច​តេជោ ហ៊ុន សែន អនុញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន ដឹកនាំ​ដោយ ឯកឧត្តម ដា​តូ ប៉ាឌូ​កា ស៊ឺរី ហា​ជី អេ​វ៉ាង ហាល​ប៊ី ប៊ីន ហា​ជី មហា​ម៉ា​ដ យូ​សូ​ហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohammad Yussof) ចូលជួប​សម្ដែង​ការគួរសម និង​រាយការណ៍​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​។

​ឯកឧត្តម យូ​សូ​ហ្វ តាងនាម​ឱ្យ​ប្រតិភូ​ទាំងមូល បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ​សម្រាប់ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​សូម​គោរព​វាយតម្លៃ​ខ្ពស់ ចំពោះ​ភាព​ដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន ។

​ឯកឧត្តម​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​បាន​អនុម័ត​ឯកសារ​ចំនួន​៤​រួមមាន​៖
១-​ឯកសារ​ទស្សនៈទាន ស្ដី​ពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រក​ង​ទ័ព​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​ឆ្លងដែន​, ២-​លើកកម្ពស់​យន្តការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​, ៣-​ឯកសារ​ទស្សនៈទាន ស្ដីពី​ការបង្កើត​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​អប់រំ​យោធា​អាស៊ាន និង ៤-​ឯកសារ​ចក្ខុវិស័យ​ភ្នំពេញ ស្ដីពី​តួនាទី​ស្ថាប័ន​ការពារជាតិ ក្នុង​ការគាំទ្រ​ការស្ដារ​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម យូ​សូ​ហ្វ ដែល​បាន​ធ្វើ​របាយការណ៍​ឆ្លុះបញ្ចាំង​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្របសម្រួល ឱ្យមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន ជាមួយនឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន​ទាំង​អស់ ដែល​ញ៉ាំង​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ទទួលបាន​ជោគជ័យ ។

​ជាទី​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំងអស់ និង​សូម​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន​ទាំង​អស់ ទទួលបាន​នូវ​សេចក្ដី​រីករាយ ជាមួយ​ការ​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នាំ​ជាមួយ​នូវ​អនុស្សាវរីយ៍​ល្អៗ​ទៅកាន់​ប្រទេស​វិញ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល