ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល ជា​កន្លែង​បើក​ល្បែងភ្នាល់​ស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ភ្ញៀវ ក្មេង ចាស់ ប្រុស ស្រី ចូល​លេង​យ៉ាង​ពពាក់ពពូន សូម​លោក នេ​ត ស៊ីថុន អធិការ​ខណ្ឌ ៧​មករា មេត្តា​ជួយ​ពិនិត្យមើល​ផង (​ជិះ​វាង​គេង​មិន​លក់​ធ្វើ​ជា​សំរាម​លក់​) វគ្គ​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ បើ​យោងតាម​ការរៀបរាប់រ​បស់​អាជីវករ​ដែល​លក់​ដូរ​ក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល​និង​ភ្ញៀវ​ដែរ​មក​ដើរ​ទិញឥ​វ៉ាន់​ក្នុង​ផ្សារ​ខាងលើ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើងខ្ញុំ​អោយបាន​ដឹង​ថា​៖«​សម្លេង​»​នៅក្នុង​ផ្សារ​ស៊ី​ធី​ម៉ល នៅ​ជាន់​ខាងលើ​មាន​ទីតាំង​ល្បែងភ្នាល់​សុីសង​គ្រប់​ប្រភេទ មួយ​យ៉ាង​ធំ​បើក​អោយ​ភ្ញៀវ ក្មេង ចាស់​ប្រុស​ស្រី ក្មេង​មិន​ទាន់​គ្រប់​អាយុ​នឹង​គ្រប់​អាយុ ចូល​លេង​ជា​រៀងរាល់ថ្ងៃ​។​

​គាត់​បាន​បន្ត​៖​ល្បែង​អស់ទាំង​នេះ​ធ្វើ​អោយ​ក្មេង​គេច​សាលា​មិន​ចូល​រៀន ក្មេង​ខ្លះ​អាច​លួច​លុយ​ឪពុកម្តាយ​ដើម្បី​យក​មក​លេងល្បែង​ទាំងនេះ ហើយ​«​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ឬ​សគល់​នៃ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ និង កេ​ី​ត ករណី​ហិង្សា ក្នុង​គ្រួសារ ជាដើម ជាហេតុ នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​សង្គម​ក៏​ដូច​ក្នុង​មូលដ្ឋាន​ផង​ដែរ​»​។​

​ករណី​ទាក់ទង​នឹង​ទីតាំង​ល្បែង​ខាងលើ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក នេ​ត ស៊ីថុន អធិការ ខណ្ឌ​៧​មករា លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ចាត់​កម្លាំង​ជម្នាញ​ចុះ​ពិនិត្យ​មើល​ទីតាំង​ល្បែង​ខាងលើនេះ​ផង ដើម្បី​ឲ្យស្រប​តាម គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ទាំង​៧​ចំណុច ។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ នឹង​ម្ចាស់​ទីតាំង​រៀងរាល់​ម៉ោង​ធ្វើការ​។ សូម​អរគុណ​…!!!

​សូម​រំលឹក​ថា​កន្លងមក​សម្តេច ក្រឡា​ហោម ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​ឲ្យអស់​គ្រប់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ដោយឡែក​នៅក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល ក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុងតែ​បើក​ល្បែងស៊ីសង​អោយ​ភ្ញៀវ​ក្មេង ចាស់ ប្រុស ស្រី ចូល​លេង​យ៉ាង​ពពាក់ពពូន ហេតុអ្វី​បានជា​លោក នេ​ត ស៊ីថុន អធិការ​ខណ្ឌ ៧​មករា មើលមិនឃើញ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល