ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតីភាព ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ នៃ​រដ្ឋបាល​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រុង​តាខ្មៅ ៖ នា​រសៀល ថ្ងៃអាទិត្យ ១២​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បាន​ចូលរួម​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ដំបូង និង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ នៃ​រដ្ឋបាល​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

«​ជាមួយគ្នានេះ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការគាំទ្រ និង​ការស្រឡាញ់​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងមក និង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការទទួលស្គាល់​សមាសភាព​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ជំទប់​ទី​១ ជំទប់​ទី​២ ។ ដូចនេះ​សមាជិក​ក្រុមប្រឹក្សា សង្កាត់​ដើម​មៀន​ទាំងអស់ ត្រូវខិតខំ​ផ្តល់​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់ របស់​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ​ប្រកបដោយ ក្រមសីលធម៌​វិជ្ជាជីវៈ និង​កែលម្អ​ឥរិយាបថ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ ដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ដោយ​មិន​ត្រូវ​មាន​ការរើសអើង ការបែងចែក​បក្សពួក គ្រួសារ និយម និង​និន្នាការ​នយោបាយ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ព្រមទាំង ត្រូវ​អនុវត្ដ​ឱ្យស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់ និង​ត្រូវ​បន្ត​ខិតខំ​ជំរុញ​ការចូលរួម​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ ខ្ញុំ​សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ទាំងអស់​ទូទាំង​ខេត្ត​កណ្តាល ជាពិសេស​សង្កាត់​ដើម​មៀន ត្រូវ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​នី​មួយៗ ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ស្វែងយល់​ពី​តម្រូវការ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល