ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

គម្រោង​អភិវឌ្ឍ​សួន​ចំការ​បុរី​ទេសចរណ៍​រៀបចំ​វគ្គ​សិក្ខាសាលា​ស្ដីពីៈ​ផ្នត់គំនិត​លក់​កម្រិត​ខ្ពស់​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ពោធិ៍សាត់ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២ លោក ហោ គន្ធា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ស្វាស​ធី​កា​អ៊ិន​វេស​មិន​ឯ​.​ក និង​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បើក​វគ្គ​សិក្ខាសាលា​ស្ដី​ពីៈ​ផ្នត់គំនិ​តលក់​កម្រិត​ខ្ពស់​ជូន​បុគ្គលិក​និង​ភ្នាក់ងារ​លក់​គម្រោង​អភិវឌ្ឍ​ដីឡូត៍​លំហែ​”​សួន​ចំការ​បុរី​ទេសចរណ៍​”​ប្រមាណ​ជាង​១០០​នាក់​នៅ​សណ្ឋាគារ​ច័ន្ទ​មណ្ណី​មណ្ណី​ច័ន្ទ​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​។​

​ឆ្លៀត​ក្នុង​ឱកាស​អង្គសិក្ខាសាលា លោក ហោ គន្ធា បាន​លើកឡើង​ថា​វិស័យ​អចលនទ្រព្យ​នៅតែ​ជា​អទិភាព​ក្នុង​ការស្វែងរក​ប្រាក់ចំណូល​ខ្ពស់​ទោះ​ស្ថិតក្នុង​ស្ថានភាព​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​១៩​ក៏​ដោយ​ភ្នាក់ងា​រលក់​ឬ​អ្នក​លក់​ចលនទ្រព្យ​គប្បី​រៀន​រស់​និង​បត់បែន​តាម​កាលៈទេសៈ​ព្រមទាំង​ចេះ​ធ្វើការ​វិភាគ​និង​ផ្លាស់ប្ដូរ​ការគិត​ស្វែងរក​តម្រូវ​នៃ​ការចង់បាន​របស់​អតិថិជន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​បច្ចុប្បន្ន​និង​អ​នា​គត់​។​

​លោក​ហោ​គន្ធា​ថែមទាំង​លើកទឹកចិត្ត​ឱ្យ​អ្នក​មាន​បំណង​លក់​អចលនទ្រព្យ​ចាប់ផ្តើម​ធ្វើ​ការលក់​ឡើង​វិញ ព្រមទាំង​មាន​ជំនាញ​លក់​ឱ្យ​ពិតប្រាកដ ដើម្បី​កសាង​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​និង​ប្រចាំខែ ។ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា អ្នកលក់​គប្បី​ត្រូវ​យល់​ពី​ជំនាញ​លក់​ឱ្យ​ច្បាស់លាស់ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការលក់ ពោល​គឺ​ត្រូវ​ស្វែង​យល់​ឱ្យ​ច្បាស់​ពី​ព័ត៌មាន​ផលិតផល ឬ​សេវាកម្ម​ត្រូវ​ចេះ​ធ្វើ​បទ​បង្ហាញ ឬ​តិច​និច​លក់ ត្រូវមាន​ឥរិយាបថ​លក់​ល្អ ។ លោក​បាន​បន្ដទៀតថា ជំនាញ​លក់​ជា​ចំណុច​អទិភាព ក្នុងការ​ធ្វើ​អាជីវកម្ម ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​។​

​សិក្ខាកាម​ដែល​បាន​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​មាន​សេចក្ដីរំភើប​រីករាយ​ក្រោយពី​ទទួលបាន​ចំណេះដឹង​និង​បទពិសោធន៍​ថ្មីៗ​ពី​ការលក់​អចលនទ្រព្យ​និង​ពោរពេញ​ដោយ​ស្នាមញញឹម​គ្រប់ៗ​គ្នា ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល