ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន​ ក្រោមកណ្តាប់ដៃដែក របស់ សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ បង្ក្រាបក្រុមលួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​យក​ម៉ូតូ​-​លួច​សកម្ម​) និង​ទទួល​ផល​ចោរកម្ម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃអាទិត្យ ៤​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កក្ដ​ដា ឆ្នាំ​២០២២ ស្តីពី​ករណី​:​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​ទទួល​ផល​ចោរកម្ម​(​កាប់​យក​ម៉ូតូ​-​លួច​សកម្ម​) ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន ។​

​ហេតុការណ៍ នៅ​ថ្ងៃ​១៦.០៧.២០២២ វេលា​ម៉ោង​០១ និង​២៥​នាទី កម្លាំង​ជំនាញ​យុត្តិធម៌​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរ​បា​រដ្ឋបាល​បន្ទាយ​ដែក ធ្វើការ​ល្បាត​តាម​ផ្លូវជាតិ​លេខ​០១​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​ឃើញ​ជនសង្ស័យ​មាន​គ្នា ០៤ នាក់ ភេទ​ប្រុស​ជិះ​ម៉ូតូ​២​គ្រឿង ដែល​មាន​ភិនភាគ​ដូចខាងលើ . ពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​អោយ​ឈប់​ម៉ូតូ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ ហើយបំ​រ៉ុង​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​កំលាំង​ផ្នែក​យុត្ត​ធម៌ និង​កំលាំង​ប៉ុស្តិ៍​បន្ទាយ​ដែក​បាន​ធ្វើ​ការឃាត់​ខ្លួន​យក​ប៉ុស្តិ៍​បន្ទាយ ដែល​ដើម្បី​ធ្វើ​ការសួរនាំ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មាន​គ្នា ៥ នាក់ រួមមាន ៖
១/​ឈ្មោះ​ធឿន ថៃ (​ហៅ​រាជ​)​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិត​ប្រា​ក មាន​ទីលំនៅ​ភូមិ​ស្វាយ​ប្រកា​ល ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល​នៅ​ផ្សារ​ដី​ហុយ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​
២/​ឈ្មោះ​សាន ចាន់​សុវណ្ណ​ស្ថាបនា​(​ហៅ​ធា ហៅ​ណាល់​)​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោ​ចិន​តុង សង្កាត់​កា​កាប ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​
៣/​ឈ្មោះ ចាន់ ពន្លឺ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្សារ​ដី​ហុយ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​
៤/​ឈ្មោះ​មាស សុវណ្ណឌឿន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្សារ​ដី​ហុយ សង្កាត់​រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​
៥/​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។​

​សម្ភារ​´​បាត់បង់​រួមមាន​:
១/​ម៉ូតូ​១​គ្រឿង HONDA សេរី​២០២២​ពណ៍​ខ្មៅ​ពាក់​ស្លាក​កណ្តាល​1AM.9973​។​
២/​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA​សេរី​ឆ្នាំ​២០២០​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1IE.1447​។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖
១/ កាំបិត​បុ័ងតោ​ចំនួន​០២​ដើម​៖ .​កាំបិត​បុ័ងតោ​ដង​ឈើ​ផ្លែ​ដែកមាន​ប្រវែង​៣០​សង់ទីម៉ែត្រ​បណ្តោយ​ប្រវែង​១៦​សុង​ទី​ម៉ែត​ទទឹង​ផ្លែ​០៧​សុង​ទី​ម៉ែត្រ​។​
.​កាំបិត​ប័ង​តោ​មួយដង​ឈើ​ផ្លែ​ដែកមាន​ប្រវែង​២៧​សង់ទីម៉ែត្រ​បណ្តោយ​ប្រវែង​១៦​សុង​ទី​ម៉ែត្រ ទទឹង​ផ្លែ​០៧​សុង​ទី​ម៉ែត្រ​។​

២/ ម៉ូតូ​១​គ្រឿង​ម៉ាក (NEX)​ពណ៌​ស លាយ​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ​1JK.7269 ភ្នំពេញ​។
៣/​ម៉ូតូ​ម៉ា​កនិច (NEX) ពណ៌​ខៀវ​លាយ ស​ផ្លាកលេខ ភ្នំពេញ​1JJ.7236​។​
៤/​អាវ​ក្រៅ​ដៃ វែង​ក្រឡា​ការ៉ូ​ចំនួន​០១​។​
៥/​អាវ​ក្រៅ​ពណ៌​ក្រហម​ដៃ​វែង​ចំនួន​០១​។​
៦/​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយ​គ្រឿង​ពណ៌​ទឹក​ប៊ិក គ្មាន​ស្លាក​លេខ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង ៤ នាក់​បាន​ឆ្លើយ​សារភាពថា ៖ ពួក​ក្រុម​ខ្លួន ធ្លាប់​ធ្វើ​សកម្មភាព​ធាក់ និង​កាប់​យក​ម៉ូតូ​ចំនួន​១៦​ដង​នៅ​ស្រុក​កៀនស្វាយ​សំរេច​១០​ដង បាន​ម៉ូតូ​ចំនួន​១០​គ្រឿង (​ម៉ូតូ​ម៉ាក់​ហុងដា​សេ​១២៥) និង​ធ្វើ​សកម្មភាព ធាក់ កាប់​យក​ម៉ូតូ​នៅ​ស្រុក​ស្អាង​ចំនួន​០៣​លើក បាន​ម៉ូតូ ចំនួន​០៣​គ្រឿង​(​ម៉ក់​ហុង​សេ​១២៥)
​និង​ធ្វើ​សកម្មភាព​ធាក់ កាប់​យក​ម៉ូតូ​នៅ​ខេត្ត​កពង់​ស្ពឺ ចំនួន​បី​លើក បាន​ម៉ូតូ​ចំនួន​០៣​គ្រឿង​(​ម៉ាក់​ហុងដា​សេ​១២៥)​។​

​ពេល​ចុះ​ធ្វើ​សកម្មភាព ឈ្មោះ ធឿន ថៃ ហៅ​រាជ ភេទ​ប្រុស ជា​អ្នក​ធាក់​ម៉ូតូ​អោយ​ដួល ឯ​ឈ្មោះ សាន ចន្ទ័​ស្ថាបនា ហៅ​ណាល់ ហៅ​ធា ភេទ​ប្រុស ជា​អ្នក​យក​កាំបិទបុង័តោ​កាប់​ជនរងគ្រោះ​រាល់ពេ​ល​ធ្វើ​សកម្មភាព​ម្ដងៗ រឺឯ​ឈ្មោះ ចាន់ ពន្លឺ ភេទ​ប្រុស អ្នក​លើក​ម៉ូតូ​ជិះ​។​

​ក្រោយ​ពី​សកម្មភាព​រួច​ជនសង្ស័យ​ខាងលើ​យក​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​បាន​យក​ទៅ​ផ្ញើ​នៅ​មន្ទី​ពេទ្យ​កុ​ម៉ារ​ជាតិ​ទាំងយប់ ដោយ​ឈ្មោះ ធឿន ថៃ ហៅ រាជ ភេទ​ប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទ​ប្រុស​ជា​អ្នក​យក​មក លក់​អោយ​ឈ្មោះ​អេម សំអាន ហៅ អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ​ដោយ​ផ្ញើរ​តាម​ឡាន​តាក់​សុ​ី និង​ពេលខ្លះ​ឈ្មោះ​ធឿន ថៃ ហៅ​រាជ​ភេទ​ប្រុស​ជិះ​ម៉ូតូ​ដែល​ពួកខ្លួន​ធ្វើ​សកម្មភាព​បាន​យកមក​លក់​ដល់​ផ្ទះ​របស់​ឈ្មោះ​អេម សំអាន ហៅ​ទុយ ហៅ​ឪ​ភេទ​ប្រុស​។​

​ចំពោះ​ឈ្មោះ​ចាន់ ពន្លឺ ភេទ​ប្រុស​បាន​ឆ្លើយ​សារភាព​ទៀតថា កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២​វេលា​ម៉ោង​០១ និង​១០​នាទី ខ្លួន​រួមជាមួយ​ឈ្មោះ សុវណ្ណ ឧត្ដម ភេទ​ប្រុស និង​ឈ្មោះ ទី ភេទ​ប្រុស បានធ្វើ​សកម្មភាព​កាប់​យក​ម៉ូតូ​របស់​ឈ្មោះ ណឹម ច​ន្ធូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ នគរបាលជាតិ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1AM.9973 នៅ​ចំណុច​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ហើយ​យកទៅ​លក់​អោយឈ្មោះ អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ក្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។​

​លុះដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង​១៤ និង​៣០​នាទី​ដោយ​មាន​ការអនុញ្ញាត​ពី ឯកឧត្តម លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​មាន​ការចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អោយ​លោក ឧត្តមសេនីយ៍ត្រី សោម សីហា​ក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​កណ្តាល ដឹកនាំ​កំលាំង​នគរបាល​ការិយាល័យ​កំរិតធ្ងន់​ខេត្ត​កណ្តាល សហការ​ជាមួយ​កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ និង​សហការ ជាមួយ​កំលាំង អធិការដ្ឋាន​នគរបាល​ស្រុក​ប​សែត ខេត្ត​កំពង់ស្ពឺ និង​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង ខេត្តតាកែវ ធ្វើ​ការងាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស​ពាក់ព័ន្ធ​ករណី ទទួលផល​ចោរកម្ម យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​សាកសួរ​។​

​នៅ​ចំ​មុខ​សមត្ថកិច្ច​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​បាន​ទទួល​ទិញ​ម៉ូតូ ពី​ក្រុម​ចោរ​ដែរ​ធ្វើ​សកម្មភាព បាន​ចំនួន​៣០​គ្រឿង ប្រភេទ​ម៉ូតូ​ម៉ាក់​សេ​១២៥​ទាំងអស់ ពេល​ដែល​ទទួល​ទិញ​ម៉ូតូ គឺ​ទំនាក់ទំនង​គ្នា​តាមរយះ​លេខ​ទូ​សព្ទ​ដៃ មិន​ដែរ​ជួប​គ្នា​ទេ ម៉ូតូ​ដែរ​ទិញ​បាន​នោះ គឺ​ផ្ញើ​តាម​រថយន្ត​រត់​តាក់ស៉ី​នៅ​បេនឡាន​ផ្សា​ដើ​មគរ រាជ​នា​ធី​ភ្នំពេញ ផ្ញើ​មក​អោយ​ដាក់​នៅ​មុខ​ផ្ទះ​(​ចំណែក​ប្រាក់​ថ្លៃ​ទី​ញ​ម៉ូតូ​ផ្ញើរ​តាម​ធនាគារ​វី​ង​) រួច​បាន​លក់​បន្ត​អោយទៅ​ឈ្មោះ មូល បុន​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ហង់​ហេង ឃ៉ំ​បឹង​ត្រា​ញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។​

​បន្ទាប់ពី​សាកសួរ​រួច ជនសង្ស័យ រួម​ទាំង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ ដើម្បី​ចាត់កា​ត​និតិ​វី​ធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល