ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ល្បែង​តាម​អន​ឡាញ មាន់​ជល់​និង​ឆ្នោត​យួន​(​កន្ទុយលេខ​) កំពុងបើក​លែង​រីក​រាលដាល​ដូច​ផ្សិត សមត្ថកិច្ច​មិន​បង្ក្រាប ដែរ​ស្ថិតនៅ​ភូមិ ៦ នឹង​ភូមិ ៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ស្រុក​ពាម​រ ខេត្ត​ព្រៃវែង (វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រៃវែង​៖ គួ​រំលឹក​ផង​ដែរ​ថា ៖ កន្លងមក សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជារ​ឲ្យ​មន្ត្រីនគរបា​ល​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ​។ តែ​ផ្ទុយទៅវិញ ទីតាំង​ល្បែង​សុីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍​និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់​ដែល​កំពុងបើក​លេង​មាន​ដូចជា​នៅ​តាម​បណ្ដោយ​ផ្លូវលំ​ចូល​ទៅ​ភូមិ​យួន​ឬ​(​ហៅ​ថា​ផ្សារ​យួន​) និង​ផ្សារ​ធំ អ្នក​លឿង (​ល​) ស្ថិតនៅ​ភូមិ ៦ នឹង​ផ្លូវជាតិ​លេខ ៣១០ ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃវែង​(​នេះ​គ្រាន់តែ​គិត​ត្រួសៗ​ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ​) កំពុងតែ​បើក​ដំណើរការ​លែង​និង​ចាក់​ឆ្នោត យ៉ាង​ពពាក់ពពូន ដោយ​មិន​មាន​ការរំខាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះឡើយ​(​ពោល​)​គឺ​បើក​លេង​ដោយ​សេរី ពួកគាត់​ដាក់​ការសង្ស័យថា ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​អាច​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​លោក​វីរៈ​សេនីយ៍​ឯក សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៏ ហើយ​មើល​ទៅ​បាន​ជា​មិន​មាន​ចំណាត់ការ​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​/​ឃុំ​/​ខាងលើ​បាន​ប្រាប់​ឲ្យដឹង​ទៀតថា កន្លែង​ទីតាំង​បន​ល្បែង​ខុសច្បាប់ ខាងលើនេះ គេ​សង្កេតឃេីញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃេ​ី​ញ​មាន​មនុស្ស​ចេញ​ចូល​លេង​ល្បែង​និង​ចាក់​ឆ្នោត​យួន​(​កន្ទុយលេខ​)​មិន​ដាច់​នោះទេ គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ចុះបង្ក្រាប ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម ព្រោះ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​មាន អំពើចោរកម្ម​ផ្សេងៗ​មានដូចជា ចោរលួច ចោរឆក់ ចោរ​ប្លន់​និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​

​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​{៧​ចំណុច​}​និង​ជៀសវាង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​និង​មហាជន​ដាក់ ការសង្ស័យ​ប្រហែលជា​ឆ្នាំងបាយ​អាជ្ញាធរ​មូលដ្ឋាន​!!​រឺ​មាន​ការឃុបឃិត​និង​បើកភ្លើង​ខៀវ​បង្កើត​បទល្មើស​ដើម្បី​ទទួល​លាប​សក្ការៈ​ជា​ផលប្រយោជន៍​។​សូម​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក​វរសេនីយ៍ឯក សេង ពន្លក មេត្តា​ចុះ​បង្ក្រាប​កន្លែង​ល្បែងស៊ីសង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ និង​ឆ្នោត​យួន​(​កន្ទុយលេខ​)​ខុសច្បាប់ ខាងលើ​នេះ​ផង​ទាន​។​

​ជុំវិញ​ល្បែងស៊ីសង​ខាងលើនេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​សួរ​ទៅ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ខ្សាយ​(​ខ​) ប៉ុន្តែ​មិន​បាន​ជួប​ទេ ជួប​តែ​ជំនួយការ គាត់​ប្រាប់ថា មេ​ប៉ុស្តិ៍​មិន​នៅនឹងកន្លែង​ទេ គាត់​បញ្ចូល​ទូរ​សព្ទ​ទុក​ចោល​រួច​ចេញ​ទៅ​ក្រៅ​បាត់​ហើយ ចាំ​គាត់​មក​វិញ​ខ្ញុំ​នឹង​រាយការណ៍​ប្រាប់​គាត់​។​

​ចំណែក​លោក​វីរៈ​សេនីយ៍​ឯក សេង ពន្លក អធិការ​ស្រុក​ស្រុក​ពាម​រ​ក៏ អង្គភាព​យើង​បាន​រាយការណ៍​ជូន​តាម​ប្រព័ន្ធ​តេ​លេក្រា​ម ករណី​ល្បែងស៊ីសង​ខាងលើនេះ​លោក​ចូល​មើល​ហើយ​មិន​ឆ្លើយតប​។​

​ប្រជាពលរដ្ឋ​សូម​គោរព​និង​ស្នើសុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​លោក​ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង សូមមេត្តា​ចាប់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​ចុះមក​ពិនិត្យ និង​បង្ក្រាប​ទីតាំង​ដែល​បើ​ល្បែង​សុីស​ង​ខាងលើ​នេះ​ផង ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុវត្ត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល