ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្រេច​ជា​បន្ទាន់​បើក​ការស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​អ្នកកាសែត​ម្នាក់​យ៉ាង​ឃោរឃៅ នៅ​ស្រុក​ស្នួល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ ៖ អ្នកកាសែត​នៅ​ស្រុក​ស្នួល​ម្នាក់ ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម នាំគ្នា​ព្រួត​វាយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញ នៅ​ចំណុច​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ សាន ស៊ីម (​ហៅ រ៉ា​) ភេទ​ប្រុស អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ប៉ោ​ស្វាយ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ជា​អ្នកយកព័ត៌មាន​នៅ​អង្គភាព «​សម្រែក​ស្ត្រី​ខ្មែរ​» បាន​រៀបរាប់​ឱ្យដឹងថា ខណៈ​ដែល​ខ្លួន​កំពុងតែ​អង្គុយ​លើ​ម៉ូតូ ហូប​ដំឡូង​នៅមុខ​ផ្ទះ​អ្នកភូមិ នៅ​ចំណុច​ទីតាំង​ខាងលើ ស្រាប់តែ​ក្រុម​ជន​បង្ក​មាន​គ្នា​ចំនួន ៣​នាក់ ប្រដាប់​ដោយ​ដំបង​ឈើ​គ្រប់​ដៃ មក​ព្រួត​វាយ​គាត់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។​

​ប្រភព​បន្តថា ក្រុម​ជន​បង្ក​ឈ្មោះ ខ្យង រួម​និង​បក្ខពួក​គេ​ពីរ​នាក់​ផ្សេងទៀត គឺជា​ឈ្មួញ​ដ៏​សកម្ម​ក្នុង​ការដឹកជញ្ជូន​ឈើ​ប្រភេទ​ធំៗ នាំ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ងាំ​៦២ នៅក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល នេះ ។​បើ​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ ការប្រើ​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ ដោយសារ​តែ​អ្នកកាសែត​រូបនេះ​បាន​ព្យាយាម​ផ្តិត​យក​ភាព និង​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ខាងលើ​នោះ ទើប​បណ្ដាល​ឱ្យ​គេ​ខឹងសម្បា​នាំគ្នា​ទៅ​ព្រួត​វាយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​បច្ចុប្បន្ន​ក្រុម​ជនបង្ក​ដែល​រស់នៅ​មូលដ្ឋាន​ខាងលើ​នោះ ត្រូវបាន​គេ​សង្កេតឃើញថា សមត្ថកិច្ច​នៅ​មិនទាន់​មាន​វិធានការ ឬ​ចាប់ខ្លួន​នៅឡើយ​ទេ ។​គួរបញ្ជាក់​ថា សកម្មភាព​នៃ​ការ​នឹក​ជញ្ជូន​ឈើប្រណិត នាំ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ងាំ​៦២ និង​ច្រករបៀង​មួយចំនួន​ទៀត​នៅ​តំបន់​នោះ គឺ​តែងតែ​ធ្វើឡើង​ជា​ប្រចាំ​ពី​សំណាក់​ក្រុម​ឈ្មួញ ។ ប្រជា​ពល​ពលរដ្ឋ​បានដាក់​ការសង្ស័យថា ការ​ដែល​ក្រុម​ឈ្មួញ​ដឹក​ឈើ​ចរាចរ​ទៅ​បាន​ដោយ​រលូន ទំនងជា​មាន​ការសម្របសម្រួល​បើកដៃ​ពី​មន្ត្រីនគរបាល​ការពារ​ព្រំដែន និង​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ឈរជើង​ការពារ​នៅតាម​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះឯង ។​

​សមាគម​សេរីភាព​អ្នក​សារព័ត៌​កម្ពុជា​បម្រេើ​ការពារ​អ្នកសា​រ​ព័ត៌មាន​ដោយ​មិន​មាន​ប្រកាន់ ឬ​រើសអើង​អី្វ​ឡើយ ៕

​អរគុណ​សន្តិភាព​!?❤️

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល