ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​សហការ​ឃាត់ខ្លួន​យុវជន​មួយ​រូប ករណី​លួច​ម៉ូតូ​កម្មការិនី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​សហការ​ឃាត់ខ្លួន​យុវជន​មួយ​រូប បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ខណៈ​ព្យាយាម​រត់គេច ក្រោយពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ត្រូវ តែ​ត្រូវ​សន្តិសុខ​រោងចក្រ​តាម​ទាន់ ចំណុច​នៅ​ភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។​

​ជនសង្ស័យ ឈ្មោះ ឈន ឈៀង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​តាសេក​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​រាន​ថ្ម​ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។ មុខរបរ​មិន​ពិតប្រាកដ ។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ចេង ចាន់ថន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ។ មុខរបរ​កម្មការិនី​រោងចក្រ ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​នូវ វត្ថុតាង​ចាប់​យក​រួមមាន ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២២​ពាក់​ផ្លាកលេខ​ភ្នំពេញ​JI1990 (​របស់​ជនរងគ្រោះ​) ។​

​សេចក្តីរាយការណ៍​បានអោយដឹងថា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១១:៤០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ចេញពី​ផ្ទះ​ជួល​របស់​ខ្លួន ស្ថិតនៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ មក​រោងចក្រ​សាន់​បូ ស្ថិត​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ដូច​រាល់ថ្ងៃ ។ ហើយ​បាន​ជិះ​ម៉ូតូ​ចូលទៅ​ក្នុង​រោងចក្រ និង​បាន​យក​ម៉ូតូ​ទៅ​ទុក​កន្លែង​ដាក់​ម៉ូតូ ដោយ​ពុំ​បាន​ចាក់សោរ​ទេ ។ រួច​ដើរចូល​ទៅ​ធ្វើ​ការបាត់ ។ ពេល​នោះ​ជនសង្ស័យ​កំពុង​ឈរ​នៅ​មុខ​រោងចក្រ​បាន​អ្នក​ស្គាស់​ធ្លាប់​ធ្វើការ​ជាមួយគ្នា បាន​ជិះ​ម៉ូតូ​មកដល់ ។ ភ្លាមនោះ ជនសង្ស័យ​បាន​សុំ​ជិះ​ជាមួយ​ចូលទៅក្នុង​ក្នុង​រោងចក្រ​កន្លែង​ដាក់​ម៉ូតូ​ពេលនោះ ។​

​ជនសង្ស័យ​បាន​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​ទុក​មិន​ចាក់សោរ ក៏​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តើរ​ចេញ​មក​ខាងក្រៅ ។ ពេល​ដល់​ចំណុច​ប៉ុស្តិ៍​យាម សន្តិសុខ​របស់​រោងចក្រ​សាន់​បូ​បាន​សួរ​ទៅ​ជន​សង្ស័យថា ម៉ូតូ​កើត​អី​ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​សន្តិសុខ​ថា ម៉ូតូ​អស់​សាំង​ដោយ​មាន​ការសង្ស័យ​សន្តិ​សុខ​សួររក​សោរ​ម៉ូតូ ។

​ភ្លាមនោះ ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់គេច​ត្រូវបាន​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ពួនស្ទាក់​រុករក ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល