ទាន់ហេតុការណ៍
​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ - លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​ - អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ៥០០​នាក់ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​
0

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត​១​និង​កម្រិត​២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ ៖ នា​ព្រឹក ថ្ងៃ​អង្គារ ១៣​រោច ខែ អាសា​ឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត កណ្តាល បាន​អញ្ជើញ​ចូលរួម និង​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត​១ និង​កម្រិត​២ នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​សាលប្រជុំ​បណ្ឌិតសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រារព្ធពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់ របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

វគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នេះ ជាការអនុវត្តតាមកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ពិសេសស្របតាមការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ចំពោះថ្នាក់ដឹកនាំនគរបាល ដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងនឹងជំនាញនគរបាល។

តាមឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា សិក្ខាកាមទាំង២វគ្គនេះ បានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន១១៩នាក់ ស្រី២នាក់ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល