ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ទីតាំង​មាន់​អន​ឡាញ​ជនជាតិ​វៀតណាម​០១​នាក់​បើក​នឹង​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួ​ន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក សូម​ឆ្លើយតប​ចំពោះ​គណនី​ហ្វេ​សប៊ុក សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ផ្ញើ​សារ​បញ្ចេញមតិ​ក្នុង​ប្រអប់​សារ ផេក​ហ្វ​សប៊ុក អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក ដែលមាន​ខ្លឹមសារ​ថា «​ផ្ទះ​ឈ្មោះ វ៉េ ជនជាតិ​វៀតណាម ភូមិ​កោះ​កន្ធាយ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក​ខេត្តកណ្តាល​បើក​ជល់​មាន់​តាម​អន​ឡា​ញ និង​បៀ​ក៏​មាន​លេង​ដែរ »​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម និង​ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ចាប ច័ន្ទ​វិទ្យា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​លើក​ដែក​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក លោក​វរសេនីយ៍ឯក អាំ ធូ អធិការនគរបាល​ស្រុក​លើកដែក បញ្ជា​ឱ្យ​លោក​វរសេនីយ៍ទោ ឌឹ​ម សំរិត អធិការ រង​ទទួល​ដឹកនាំ​ការងារ​នគរបាល​យុត្តិធម៏ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដាច់ ប៉ុស្តិ៍​កំពង់​ភ្នំ ប៉ុស្តិ៍​ព្រែក​ទន្លាប់ និង​លោក​មេឃុំ​ព្រែក​ដាច់​ដឹកនាំ​កម្លាំង​ចុះ ស្រាវជ្រាវ​បង្ក្រាប​ករណី​ខាងលើ​។​

-​ថ្ងៃ​អង្គារ​១៣​រោវ ខែអាសាឍ​ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦.០៧.២០២២ វេលា​ម៉ោង ១៤​និង​៣៥​នាទី​រសៀល​ក្រុម​ការងារ​បាន​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ខាងលើ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ចាំង យ៉ាំង​វ៉េ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​ជនជាតិ​វៀតណាម​ស្ថិតក្នុង​ភូមិ​កោះ​កន្ធាយ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​
-​ជនសង្ស័យ ០១​នាក់ ៖
-​ឈ្មោះ​ចាំង យ៉ាំង​វ៉េ ភេទ​ប្រុស​អាយុ ៣៩​ឆ្នាំ​(​ម្ចាស់ផ្ទះ​) ជនជាតិ​វៀតណាម មុន​របរ កម្មករ មាន​ទីលំនៅ ភូមិ​.​ឃុំ កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​)​។​

​បច្ចុប្បន្ន ៖ ម្ចាស់​ទីតាំង​និង​សម្ភារៈ​វត្ថុតាង​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី ដោយ​មាន​ការសម្របសម្រួល និង​បញ្ជា​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​លាវ ស្រេង ឲ្យធ្វើ​ការអប់រំ​នឹង​អោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ ណែនាំ​ដល់​ឈ្មោះ ចាំង យ៉ាំង​វ៉េ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​(​ម្ចាស់ផ្ទះ​) ជនជាតិ​វៀតណាម មុន​របរ កម្មករ មាន​ទីលំនៅ ភូមិ​.​ឃុំ កើតហេតុ​ខាងលើ (​ម្ចាស់​ទីតាំង​) និង​ហាម​មិន​ឱ្យ​ម្ចាស់​ទីតាំង​បើក​ឬ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ ប្រសិនបើ​នៅ​មាន​បើក​លេង​តទៅទៀត ត្រូវ​ធ្វើ​ការបង្ក្រាប​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល