សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវវិសោធនកម្មច្បាប់កំពូលនេះ និងមានសេចក្ដីសង្ឃឹមប្រកបដោយទស្សនទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រចូលរួមថែរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវនិរន្តភាព សន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម៕








