ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​លោក វុ​ធ មេ​ឈ្មួញ​រត់ការ​ឈើ​ដ៏​សកម្ម​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ពិតជា​មាន​អំណាច​មែន សូម្បី​កម្លាំង​ទំនាញ​ពាក់ព័ន្ធ​ពិសេស​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​បង្ក្រាប ខណៈ​លោក​កំពុងតែ​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​ព្រៃ​កាប់​ឈើ​អារ​ជ្រៀក​ដឹក​ដាក់​ទូក​បណ្ដែត​តាម​ទន្លេមេគង្គ​យ៉ាង​គគ្រឹកគគ្រេង​(​វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ស្ទឹងត្រែង​÷ មេ​ឈ្មួញ​រត់ការ​ឈើ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​នៅ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង បន្ត​ប្រមូល​ឈើ​ដាក់​ទូក​រាល់​យប់​តាម​ទន្លេមេគង្គ ឆ្ពោះ​ទៅ​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​
​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​ប្រចាំការ​នៅ​តំបន់​នោះ ហាក់​ចាញ់​បារមី​ឈ្មួញ​រកស៊ី​ឈើ​ដោយ​មិន​ហ៊ាន​បង្ក្រាប​។​

​ប្រភព​បានឲ្យដឹងថា មេខ្លោង​រត់ការ​ឈើ​នៅ​តំបន់​នោះ​អ្នក​ណា​ក៏​គេ​ស្គាល់​ដែរ គឺ​ឈ្មោះ​តាវុ​ធ​។​ក្រៅពីនេះ​មាន​មេ​ឈ្មួញ​ជាច្រើន​ទៀត ដូច​ជា​ឈ្មោះ​ឈឹម ឈ្មោះ​រិទ្ធិ និង​ឈ្មោះ​សៀង​ឡាន​។​ថែមទាំង​មាន​ឈ្មួញ​ខ្មែរ​អី​ស្លាម​ជាច្រើន​នាក់​ទៀត មកពី​ខេត្ត​ក្រចេះ ប្រមូល​ឈើ​ពី​អ្នកភូមិ​នៅ​អូរ​ឡង់ ឃុំ​សៀម​បូក ដាក់​ទូក​ដូច​ផ្សារ​លក់​ត្រី​។​

ប្រភព​បានឲ្យដឹងថា ទូក​មួយ​គ្រឿង​អាចដាក់​ឈើ​បាន​ចំណុះ​៣​ម៉ែត្រគូប​។ ក៏​ប៉ុន្តែ​បើ​ទូក​ធំ​អាច​ពី​១៥ ទៅ​២០ ម៉ែត្រគូប​។ តម្លៃ​ឈើ​ក្តារ​កកោះ​ត្រូវប៉ាន់​ជាង​គេ​លើ​តម្លៃ​ទីផ្សារ ទិញ​នៅ​អូរ​ឡង់ សៀម​បូក ខេត្ត​ស្ទឹងត្រែង ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​ជាង​១​លាន​រៀល​។​ពេល​ទៅ​ដល់​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្ត​ក្រចេះ តម្លៃ​ចាប់ពី​៦០០ ទៅ​៧០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រគូប​។​បើ​ដល់​ខេត្ត​កំពង់ចាម ព្រៃវែង​នោះ តំ​ម្លៃ​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។​

ប្រភព​បាន​បន្តថា ឈ្មួញ​ឈើ​នៅ​តំបន់​ខាង លើ​នោះ ភាគច្រើន​ធ្វើ​សកម្មភាព​ចាប់​ពី​ព្រលប់​រហូតដល់​យប់​អធ្រាត្ត​។​ចំណែក​គោយន្ត​របស់​អ្នកភូមិ​រាប់រយ​គ្រឿង​បាន​ចូលទៅ​ក្នុង​ព្រៃ ដឹកជញ្ជូន​ឈើ យក​មក​ទំលាក់ នៅ​តាម​ភូមិ​ដើម្បី​លក់​បន្ត​ទៅឲ្យ​មេ​ឈ្មួញ​ទាំងអស់​បាន​ចាត់​តាំង អ្នក​រត់ការ​ម្នាក់ ឈ្មោះ វុ​ធ ពី​ព្រោះ​ឈ្មោះ វុ​ធ ត្រូវដង​ត្រូវផ្លែ​ជាមួយ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​។​

តាវុ​ធ រត់ការ​ប៉ាវ​អ្នកនេះ ឬ​អ្នក​នោះ​ផឹកស៊ី​តាម​ហាង​ចូល​ខារ៉ាអូខេ សឹង​មិន​លាស់​ថ្ងៃ​ទេ​។​រថយន្ត​ដែល​មេការ​ឈើ​រូប​នេះ​ជិះ​បាន​ក្រឡាប់​ជាច្រើន​ដង​ហើយ​ដោយសារ​ផឹកស៊ី​ស្រវឹង​រាល់​យប់​។​

បើ​អ្នកធំ​ថ្នាក់​ស្រុក​ឬ​ខេត្តស្ទឹងត្រែង​ចុះទៅ​សៀម​បូក​គឺ​មេការ​ឈើ​ឈ្មោះ​តាវុ​ធចេញ​មុខ​ចាត់ចែង​ហើយ​។​ហេតុនេះហើយ​បានជា​គ្មាន​សមត្ថកិច្ច​ណា​ធ្វើ​អ្នករក​សុ​ី​បទល្មើស​ព្រៃឈើ​នោះ​កើត​។​
​តែបើ​ឈ្មួញ​ណា​មិនឲ្យ​ឈ្មោះ​វុ​ធរ​ត់​ការទេ​នោះ​មេការ​ឈ្មោះ​តាវុ​ធ​និង​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឈើ​ភ្លាម​តែ​ម្តង​។​

ថ្មីៗ​នេះ​មេការ​ឈើ​ឈ្មោះ​តាវុ​ធ​បាន​ខឹង​អ្នកកាសែត​ម្នាក់រឿង​ថត​ឈើ​ហើយ​តាវុ​ធ​យក​ទូរសព្ទ​បោះចូល​ក្នុង​ទឹក​ទន្លេ​បាត់​សមត្ថកិច្ច​ក៏​មិន​មាន​ចំណាត់កា​រដែរ​។​

ឈ្មោះ​វុ​ធមេការ​ឈើ​បាន​និយាយ​កាលពី​យប់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​ថា​អ្នកណា​ក៏​ដោយ​បើ​ស្គាល់​ឈ្មោះ​វុ​ធ​អាច​ជួប​បាន​គ្រប់ពេល​។​តែបើ​និយាយ​រឿង​ឈើ​គឺ​ថា​ឈើ​របស់​ប្រជាពលរដ្ឋ​។​

លោក​សុខ​សំណាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ទើប​ទទួល​តំណែង​ថ្មី​ចុះ​ទៅ​សៀម​បូក​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ​។​

ទាក់ទិន​បញ្ហា​ឈ្មោះ​តាវុ​ធ មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ស្រុក​សៀម​បូក អង្គភាព​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា​នេះ ដោយ​ទូរ​សព្ទ​តេ​មិន​ចូល​។​

ជុំវិញ​ព័ត៌មាន​លើកឡើង​ខាងលើ​តើ​ជា​ការពិត​ដែរឬទេ​? ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​ឬ​ស​ជា​ព័ត៌មាន​ក្លែងក្លាយ​ណាមួយ​នោះ​អង្គភាព​សារព័ត៌មាន​យើង​ស្នើ​សុំ​មាន​ការបកស្រាយ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​លោក តាវុ​ធ មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​នៅ​តំបន់​ខាងលើ​នេះ ដោយ​ផ្ទាល់​ដោយ​សារព័ត៌មាន​យើង​ស្វាគមន៍ រង់ចាំ​ទទួល​ការបកស្រាយ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល