ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

កម្លាំង​ប៉ុស្តិ៍​ដីឥដ្ឋ​សហកា​រណ៍​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)​លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង​អធិការ​ស្រុក​កៀនស្វាយ​ប្រាប់ថា​!​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​គ្រឿងញៀន​ដែល​កើតហេតុ​នៅ​ថ្ងៃ​ទី​០២​ខែ​សីហា​ឆ្នាំ​២០២២​វេលា​ម៉ោង​១៦.៥០​នាទី​នៅត្រង់ចំណុច​ភូមិ​ស្តៅកន្លែង​៤​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​
​។

​ជនសង្ស័យ​០២​នាក់​១/​ឈ្មោះ​អ៊ុច​ណា​រ៉ុង​ហៅថេ​ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​លក់​ថ្នាំ​ញៀន​
​មាន​ទីលំនៅ​ភូមិ​តា​ង៉ូវ​សង្កាត់​និរោធិ៍​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ផ្ទះជួល​ភូមិ​អង្គរជ័យ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)(​ធ្លាប់​ជាប់​ពន្ធនាគារ​)​។​
២/​ឈ្មោះ​ប៉ាត់ រាត្រី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិខ្សុំ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​មុខរបរ​មិន​ពិត​ប្រា​ក (​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ចាប់​យក​រួមមាន​៖១/​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​
(​មធ្យម​០២​កញ្ចប់ ធំ​០១​កញ្ចប់​)​ទំងន់​(៣,៧២​ក្រាម​)
២-​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១៣-​សម្ភា​រះ​វេច​ខ្ចប់​នឹង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​

​លោក ព្រុំ សំណាង បន្តថា នៅ​មុនពេល កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​សហកា​រណ៍​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ធ្វើការ​ល្បាត​គោលដៅ​ងាយ​រងគ្រោះ​ក៏​បាន​ជួប​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ​ប៉ាត់ រាត្រី​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិខ្សុំ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​កំពុង​ឈរ​នៅ​រោង​កាត់សក់​ស្ថិតនៅ​ភូមិ​ស្តៅកន្លែង​៤​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​ដោយ​មាន​ការសង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​សួរនាំ​ហើយ​ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន ចំនួន​០២​កញ្ចប់​ធំ​០១ មធ្យម​០១)​ដែល​ជនសង្ស័យ​ដាក់​ក្នុង​ហោ​ប៉ាវ​ខោ​ភ្លាមនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​។​

​ជនសង្ស័យ​បាន​សារភាព​ថា​ថ្នាំញៀន​ចំនួន​០២​កញ្ចប់ ខាងលើ​នេះ​ជា​របស់​ឈ្មោះ​អ៊ុច ណា​រ៉ុង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់​ថ្នាំ​ញៀន​មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​អង្គរជ័យ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ផ្ញើ​រលក់​អោយ​គេ​ក្រោយ​បាន​ចំលើយសារភាព​របស់​ឈ្មោះ​ប៉ាត់ រាត្រី​រួច​កំលាំង​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ អ៊ុច​ណា​រ៉ុង​ហៅ​ថេន ស្ថិតនៅ​ភូមិ​អង្គរជ័យ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​ដកហូត​បាន​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​មធ្យម​ថែមទៀត​រួច​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​រួម​ហ្នឹង​វត្ថុតាង​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សួរនាំ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បា​សារភាពថា​«​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​(​មធ្យម​០២​ធំ​០១)​ខាងលើ​ពិតជា​របស់​ពួក​ខ្លួន​ប្រាកដ​មែន​។ ហើយ​ឈ្មោះ អ៊ុច ណា​រ៉ុង ហៅថេ​ន​បាន​សារភាព​ទៀត​ថា​ថ្នាំញៀន​ដែល​ខ្លន​ទិញ​មក​លក់​គឺ​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​អាយុ​ប្រហែល​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​នៅ​សង្កាត់ ចាក់អង្រែលើ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​ទិញ​ម្តងៗ​ចំនួន ១​ខាំ​តំលៃ ៤០០០០០០​រៀល​(​បួន​លាន​រៀល​)​។​
​ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​ទាំង​០២​នាក់​រួម​ហ្នឹង​វត្ថុតាង​បាន​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល