ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សូម​គោរព​រាយការណ៍​ជូន​លោក ជៃ សេង​ហ៊ាង អធិការ​ស្រុក​ព្រះស្ដេច ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​អន​ឡាញ​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ ១​កន្លែង នៅតាម​បណ្ដោយ​ផ្លូវលំ ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច កំពុងតែ​រួមចំណែក​បង្កើត​នូវ​បទ​ល្មើស​នឹង​បង្ក​ការភ័យខ្លាច​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង និង​ក្រៅ​មូលដ្ឋាន (​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រៃវែង​÷ តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖ មាន​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់​១​កន្លែង នៅតាម​បណ្ដោយ​ផ្លូវលំ ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។​

​គេ​ឃើញ​កំពង់តែ​បើក​ទទួលភ្ញៀវ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្មេង ទាំងចាស់ គ្រប់​វ័យ និង​សំបូរ​ទៅ​ដោយ​ជន​ញៀន​ល្បែង ជាពិសេស​ទៅទៀត​នោះ ចូល​ទៅ​លេង យ៉ាង​គគ្រឹកគគ្រេង​នៅពេល​ថ្ងៃត្រង់ ដោយ​គ្មាន​ការបង្ក្រាប ទប់ស្កាត់​ពី​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​កំពុងតែ​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វត្តមាន របស់​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍​ខាងលើនេះ ព្រោះ​កាលណា​មាន​ល្បែងស៊ីសង​នៅក្នុង​មូលដ្ធាន​ហើយ ប្រាកដ ជា​មាន​បទល្មើស​កើតឡើង ជា​បន្ត បន្ទាប់ ជាក់​ជាមិនខាន ព្រោះ​ល្បែងស៊ីសង​គឺជា​ដើមចម​នៃ​ការ បង្ក​បង្កើត​នូវ​បទល្មើស​នាៗ ជាច្រើន​ដូចជា អំពើហឹង្សា​ក្នុង​គ្រួសារ ចោរលួច ឆក់ ប្លន់​សម្លាប់ និង​បទល្មើស​ផ្សេងៗ​ទៀត គឺ​កើត​ចេញពី​ល្បែង​នេះ​ឯង​។​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សូម​គោរព​និង​ស្នើសុំ​ដល់​លោក វរសេនីយ៍ឯក ជៃ សេង​ហ៊ាង អធិការ​នគ​បាល​ស្រុក​ព្រះស្ដេច មេត្តា ចាត់​កម្លាំង​ជំនាញ ចុះបង្ក្រាប​ទីតាំង​ល្បែង​សុីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍​ខាងលើនេះ​! ដើម្បី​ឲ្យស្រប​តាម គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ទាំង​៧​ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​ផង​ទាន ។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ នឹង​ម្ចាស់​ទីតាំង​រៀងរាល់​ម៉ោង​ធ្វើការ​។ សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល