ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ក្រុមការងារ​នាយកដ្ឋាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​វឌ្ឍនភាព​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ​ពិនិត្យ​លើ​ការអនុវត្ត​នគរបាល​សហគមន៍ និង​ការអនុវត្ត​ទម្រង់​ទាំង ៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កៀនស្វាយ​÷ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ៥ ខែ សីហា ឆ្នាំ ២០២២ នៅ​ប៉ិស្ដិ៍​រដ្ឋបាល​ភូមិ​ធំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ក្រោម​ធិបតី​លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង អនុប្រធាន​សេនាធិការ​អគ្គស្នងការ លោក​ឧត្តមសេនីយ៍ទោ មាស លឹម​តុង ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍ , លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត​ស្នងការ​ខេត្ត​កណ្ដាល បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​វឌ្ឍនភាព​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ​ពិនិត្យ​លើ​ការអនុវត្ត​នគរបាល​សហគមន៍ និង​ការអនុវត្ត​ទម្រង់​ទាំង ៤ ។​

​ក្នុង​ពិធី​នោះ ក្រុមការងារ​នាយកដ្ឋាន​បាន​ចុះ​ជួប​ជាមួយ​លោក​មេឃុំ និង​ក្រុមប្រឹក្សា ប្រជា​ការពារ ក្នុង​សាលាឃុំ ជួប​ជាមួយ​លោក​មេឃុំ ក្រុមការងារ​នាយកដ្ឋាន បាន​ធ្វើ​ការសាកសួ​រដល់លោក​មេឃុំ​ភូមិធំ​ពាក់ព័ន្ធ ធ្វើ​ការងារ​ការរក្សាសន្តិសុខ រវាង​កងកម្លាំង​ជាមួយ​ប្រជា​ការពារ និង​ការអនុវត្ត នគរបាល​សហគមន៍ រវាង​កងកម្លាំង​ជាមួយ​អាជ្ញាធរ​ឃុំ ។ បន្ទាប់មកទៀត ក្រុមការងារ​នាយកដ្ឋាន​បាន​ចុះ​ពិនិត្យ​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លើ​ឯកសារ​មួយចំនួន​ដែល​ប៉ុស្តិ៍​ធ្វើ​បាន​នៅក្នុង​នោះ ក្រុមការងារ​នាយកដ្ឋាន​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​លើ​ការអនុវត្ត​ជា​ប្រចាំ​សម្រាប់​នគរបាល​សហគម​ន៍​និង​ការអនុវត្ត​ទម្រង់​ទាំង 4 របស់​រដ្ឋបាល​ភូមិធំ​ដែល​ធ្វើ​បាន​ល្អ​។​

​ទន្ទឹមនឹងនោះ​ក្រុមការងារ​នាយកដ្ឋាន​បាន​ណែនាំ​នូវ​ចំណុច​ខ្លះ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិ​ធំ​នៅ​មាន​ចន្លោះប្រហោង​ក្នុង​ការអនុវត្ត​និង​ប្រតិបត្តិការ​ក្នុងតួនាទី​ភារកិច្ច​បន្ថែមទៀត ។​

​ក្រោយ​ពី​កាលពីដើម​ចប់សព្វគ្រប់ ក្រុមការងារ​នាយកដ្ឋាន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វាយតម្លៃ​សម្រាប់​ការចុះពិនិត្យ​ស្រាវជ្រាវ​តាម​ប៉ុស្តិ៍​រដ្ឋបាល​នៅក្នុង​ខេត្តកណ្ដាល​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច​សម្រាប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំង 127 ប៉ុស្តិ៍​ក្នុង​ខេត្តកណ្ដាល​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​ខេត្ត​កណ្ដាល​ក្រុម​ការងារ​បាន​ធ្វើ​ការវាយតម្លៃ​និង​លើកសរសើរ​ចំពោះ​នគរបាល​ប៉ុស្ដិ​រដ្ឋបាល​ទាំង 127 ប៉ុស្តិ៍​នៅ​ក្នុង​ខេត្តកណ្ដាល​លើ​ការអនុវត្ត​ទម្រង់ 4 និង​ការអនុវត្ត​នគរបាល​សហគម​ន៍​បាន​ល្អប្រសើរ ចំពោះ​កង្វះខាត​តិចតួច​ក្រុមការងារ​នាយកដ្ឋាន​និង​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​បាន​ណែនាំ​ដល់​បងប្អូន​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យមាន​ការកែ​ប្រែ​និង​រៀបចំ​បន្ត​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​ឲ្យមាន​សុវត្ថិភាព​ល្អ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ក្នុង​ឃុំ​នីមួយៗ​នៅក្នុង​ស្រុក​នីមួយៗ​ក្នុង​ដែន​សមត្ថកិច្ច​និមួយៗ​។​

​វិធី​ប្រជុំ​ស្រាវជ្រាវ​សិក្សា​និង​វាយតម្លៃ​លើ​សមត្ថភាព​ប៉ុស្តិ៍​រដ្ឋបាល​ក្រោម​ការដឹក​នាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​បញ្ចប់​ក្នុង​បរិយាកាស​សប្បាយ​រីករាយ​និង​យក​ការងារ​សេសសល់​ត្រូវ​អនុវត្ត​បន្ត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល