ទាន់ហេតុការណ៍
វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
0

​រាជធានី​ខេត្ត​ទាំង​២៥ និង​អង្គភាព​គោលដៅ ​ទទួលបាន​មធ្យោបាយ​សម្ភារៈ​ក្នុង​ការពង្រឹង​ភាព​ជា​ម្ចាស់​នៃ​ការគ្រប់គ្រង​សំរាម សំណល់​ទីប្រជុំជន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រសួង​បរិស្ថាន ក្នុង​ឆ្នាំ​២០២១-២០២២ បាន​ផ្តល់​រថយន្ត​ដឹក​សំរាម សំណល់​រឹង ចំនួន ៥៨​គ្រឿង ឡ​ដុត​សំរាម ៦០​គ្រឿង ម៉ូតូ​កង់​បី ១១៨​គ្រឿង និង​សម្ភារ​គាំទ្រ​ជា​ច្រើន ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក អង្គភាព និង​ប្រតិបត្តិ​ក​រ មួយចំនួន​។

​មធ្យោបាយ និង​សម្ភារ ទាំងអស់នោះ បាន​និង​កំពុង​ត្រូវ​ប្រើប្រាស់ ចូលរួម​សម្អាត ប្រមូល ដឹកជញ្ជូន និង​ទុកដាក់​សំរាម សំណល់​រឹង​នៅ​ទូទាំង​ប្រទេស ក្នុង​គោលបំណង​រួម​គ្នា​គាំទ្រ​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត ក៏​ដូចជា​ការឆ្លើយតប​នឹង​គោលនយោបាយ ច្បាប់ បទដ្ឋាន​គតិយុត្ត និង​ទស្សនវិស័យ របស់​រាជរដ្ឋាភិបាល ក្រោម​ពាក្យស្លោក “ មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ​” និង “​កម្ពុជា​ស្អាត ផ្តើមចេញ​ពី​យើង​ម្នាក់ៗ ” ឈរលើ​គោលការណ៍ “​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ អនាគត​រុងរឿង ” និង “ រៀបចំ​បង្កើត និង​ដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន មាន​លក្ខណៈ​ទំនើប គ្រប់​ជ្រុងជ្រោយ ដោយ​គិតគូរ​អំពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច លទ្ធភាព​ធនធាន ហិរញ្ញវត្ថុ និរន្តរភាព​បរិស្ថាន និង ទិដ្ឋភាព​សង្គម ” ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​បាន​នូវ សោភ័ណភាព កិច្ច​គាំពារ​បរិស្ថាន សុខភាព​សាធារណៈ និង​បរិស្ថាន ក៏ដូចជា​រួមចំណែក​ធ្វើឱ្យ​ភូមិ ឃុំ សង្កាត់ កាន់តែ​មាន បរិស្ថាន​ស្អាត ការរស់នៅ ប្រកបដោយ ផា​សុកភាព សុខុមាលភាព និង​សោភ័ណភាព ទាក់ទាញ សមស្រប​ទៅនឹង​កំណើន​នគរូបនីយកម្ម និង​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​។​

​ជាមួយគ្នានេះដែរ ក្រសួង​បរិស្ថាន បានផ្តល់​ការបណ្តុះបណ្តាល ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​បច្ចេកទេស ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​គម្រោង​រៀបចំ​ទីលាន​ចាក់សំរាម តាម​ខ្នាត​បច្ចេកទេស​ផងដែរ​។​

​រដ្ឋបាល​ក្រុង ស្រុក​មួយចំនួន បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន បាន​ល្អប្រសើរ និង​មួយចំនួនទៀត កំពុង​ឈានឆ្ពោះ ទៅរក​ការគ្រប់គ្រង​សំរាម សំណល់​រឹង ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ពេល​អនាគត​ខាងមុខ ដើម្បី​ឈាន​ទៅ​ធ្វើ​ភាពជា​ម្ចាស់ នៃ​ការគ្រប់គ្រង​សំរាម សំណល់​ទីប្រជុំជន ប្រកបដោយ​និរន្តរភាព​។

​ចំណុច​សំខាន់​មួយទៀត​នោះ យន្តការ​នេះ បាន​ក្លាយ​ជា​យុទ្ធសាស្ត្រ​សំខាន់​គាំទ្រ ដល់​ចលនា​ប្រឡង​ប្រណាំង គោលនយោបាយ « ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព » ដែល​បាន​ប្រកាស​ឲ្យ​អនុវត្តន៍​នា​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២១​ឱ្យមាន​ប្រសិទ្ធភាព​។ លក្ខណសម្បត្តិ​ទី ៦ ក្នុងចំណោម​លក្ខណសម្បត្តិ​ទាំង​៧ នៃ​គោលនយោបាយ « ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព » បាន​លើកឡើង​ថា មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ ដោយ​ឈរ​លើ​គោលការណ៍ «​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ អនាគត​រុងរឿង » ។

​សូម​បញ្ចាក់​ថា ក្រសួង​បរិស្ថាន បានផ្តល់ មធ្យោបាយ និង​សម្ភារ ក្នុង​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ជូន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​គោលដៅ រួមមាន ៖
១-​ឡ​ដុត​សំរាម​សំណល់​រឹង ចំនួន​៦០​គ្រឿង បាន​ផ្តល់​ទៅ​រាជធានី​-​ខេត្ត​ចំនួន​២២ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៥៨)
២-​រថយន្ត ចំនួន​៥៨​គ្រឿង​បាន​ផ្តល់​ទៅ​រាជធានី ខេត្ត ចំនួន ២២ (​ក្រុង ស្រុក និង​អង្គភាព​បានទទួល​ចំនួន​៥១)
៣-​ធុងសំរាម​ធំ (Dumpsters) ចំណុះ​៥​តោន ទៅ ១១​តោន ចំនួន ៦៨​ធុង បាន​ផ្តល់​ទៅ​ខេត្ត ចំនួន ៦ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៦)
៤-​ម៉ូតូ​កង់​បី ចំនួន ១១៨ គ្រឿង បាន​ផ្តល់​រួច​ទៅ​ខេត្ត ចំនួន ២៤ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៨៤)
៥-​ធុង​ចម្រោះ​ទឹកស្អាត ចំនួន ៤០​ធុង បាន​ផ្តល់​រួច ទៅ​រាជធានី​-​ខេត្ត ចំនួន​១២ និង​ចំនួន ១៧១ ធុង បាន​បំពាក់​នៅតាម​គ្រិះស្ថានសិក្សា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក និង​លើកកម្ពស់​សុខភាព​សិក្សា​។​
៦-​ធុង​ដាក់​សំរាម សំណល់​រឹង (​ញែក​សំរាម​) ចំនួន ៥០០​ឈុត បាន​ផ្តល់​រួច​ជូន​ក្រុមការងារ​ផ្តើម​ពី​យើង ដាក់​នៅ​តាម​សួនច្បារ​សាធារណ បូរី​ប៉េង​ហួត និង​សាលារៀន​។​
៧-​កញ្ចប់​សម្អាត​សំរាម ក្នុង​ក្របខណ្ឌ​គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​ដល់​ការអភិវឌ្ឍ​ដោយ​ចីរភាព ជូនទៅ​២៥​រាជធានី​-​ខេត្ត (​មាន​ធុង​ចម្រោះ​ទឹកស្អាត ចំនួន ៥០​ធុង និង​ធុងសំរាម ចំនួន​៣០០​ធុង​)
៨- គ្រឿងចក្រ​ចូក​សំរាម «​សា​ស័រ​» ចំនួន​២​គ្រឿង បាន​ផ្តល់​ជូន​ទៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕
​ប្រភព ៖​ក្រសួង បរិស្ថាន​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល