ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឃាត់ខ្លួន​បុរស ២ នាក់ ក្នុងចំណោម​គូកន​បីនាក់ ករណី​លួច​កង់​បី​ឥណ្ឌា ឈាន​ដល់​ករណី​បង្ក្រាប​សកម្មភាព​ជួញដូរ​គ្រឿងញៀន ០៩ កញ្ចប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ថ្ងៃ​អង្គារ ១២​កើត ខែ​ស្រាពណ៌ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្ដិ៍​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ដើម​មៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ពី​បទ​ករណី​សង្ស័យថា​បាន​លួច​ម៉ូតូ​កង់​ឥណ្ឌា និង​ឈាន​ទៅដល់ រកឃើញ​មាន​ថ្នាំញៀន​ចំនួន​០៩​កញ្ចប់ បន្ថែមទៀត ។​

​ហេតុការណ៍​នៃ​ការ​លួច​កង់​បី​ឥណ្ឌា​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​០៧ សីហា ២០២២ វេលា​ម៉ោង​០២:០០​នាទី នៅលើ​ផ្លូវ​លេខ​១០៧ ភូមិ​តា​ខ្មៅ​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ក​ណ្ដា​ល​។​ ​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា ជា​រងគ្រោះ​១​នាក់ ឈ្មោះ ព្រឹម សា​វ៉ាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ចំណែក​កង់​បី​ឥណ្ឌា របស់​ជនរងគ្រោះ ម៉ាក BAJA ពណ៌​ស សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ កំពង់ចាម 1S-6367​។​

​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​ថ្ងៃ​ទី​០៧​ខែ​សីហា​ឆ្នាំ​២០២២ វេលា​ម៉ោង​០២​និង​០០​នាទី​រំលង​អធ្រាត ជនរងគ្រោះ​បាន​ចត​កង់​បី​ឥណ្ឌា​របស់​ខ្លួន​នៅ​លើ​ផ្លូវ​លេខ​១០៧​ភូមិ​តា​ខ្មៅ​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដោយ​មូលហេតុ កង់​បី​របស់​ខ្លួន​ខូច លុះ​ព្រឹក​ឡើង​ទៅ​រក​ពុំ​ឃើញ ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​តាខ្មៅ ហើយ​បាន​ឆែក​កាំ​មេ​រ៉ា មើល​ឃើញ​មាន​ជនសង្ស័យ​ចំនួន ០៣ នាក់​បាន​ធ្វើ​សកម្មភាព​លួច​កង់​បី ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។​

​រហូត​ដល់​ថ្ងៃ​ទី​០៩​ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្ដិ៍​តាខ្មៅ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ដើម​មៀនបាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​ឆែកឆេរ​រកឃើញ​មាន​ថ្នាំញៀន​ចំនួន​០៩​កញ្ចប់ រួច​ក៏​បាន​នាំយក​មក​ប៉ុស្ដិ៍​ដើម្បី​សាកសួរ ។​

​ជនសង្ស័យ​មានគ្នា ០៣ ​នាក់​ ដែលក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានចំនួនពីររូប រួមមាន ៖
១.​ឈ្មោះ ម៉ា​ត រ៉ា​យ៉ា ហៅ​មាន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ទីលំនៅ​ស្នាក់​នៅ​លើ​ទូក ភូមិ​តា​ខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​
២.​ឈ្មោះ សុះ អាកា​សាស់ ហៅ​ហើម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​
​ទីលំនៅ ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​
ចំណែកជនសង្ស័យទី ៣.​ឈ្មោះ ឧត្ដម ភេទ​ប្រុស មិន​ស្គាល់​ទីលំនៅ បានគេចខ្លួន​ ​។​

​ក្នុង​សកម្មភាព​បង្ក្រាប សមត្ថកិច្ច​បាន​ដកហូត នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​០៩​កញ្ចប់​តូច​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១, កាបូប​លុយ​ពណ៌​សូកូឡា​ចំនួន​០១ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​កង់​បី​ឥណ្ឌា​របស់​ជនរងគ្រោះ ហើយ​បាន​យកទៅលក់​នៅ​ម្ដុំ​ព្រែក​ឯង បាន​លុយ​ចំនួន​២០​ម៉ឺន​រៀល ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​តាខ្មៅ​បាន​បញ្ជូន​មក​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល