ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឯកឧត្តម សាយ សំ​អាល់​៖ កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​អភិរក្ស​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី​ការអភិរក្ស​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ផង​ដែរ ចំពោះ​ការលក់​កាបូ​ន ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ ក្នុងការ​កៀរគរ​ធនធាន ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ តាមរយៈ​ការអនុវត្ត​គម្រោង រេ​ដ​បូក REDD+ ដោយ​ធានា​ដើមឈើ​ឈរ ក៏​អាច​រក​ចំណូល​សម្រាប់​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​។

​សិក្ខាសាលា​ស្តីពី​ការអភិរក្ស​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ នាពេល​នេះ​នឹង​បាន​ផ្សព្វផ្សាយ​បន្ថែម ទៀត​ដល់​មហាជន​ឲ្យបាន​យល់​ដឹង​ថា​ពី​ភាពប្រសើរឡើង នៃ​ការការពារ​អភិរក្ស​ដែល​អាច​រកឃើញ​របត់​ថ្មី​មួយ​យ៉ាង​សំខាន់​នៃ​ការលក់​កាបូន​របស់​កម្ពុជា​។ ឯកឧត្តម សាយ សំ​អាល់ សង្ឃឹម​ថា​ក្រុមហ៊ុន​បរទេស​ធំៗ​ផ្សេងទៀត អាច​ទិញ​កាបូ​ន​ថែម​ទៀត​របស់​កម្ពុជា​។

​សូមបញ្ជាក់​ថា ថវិកា​ដែល​បានមក​ពី​ការលក់​កាបូន​នេះ គឺ​បាន​យក ទៅ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពង្រឹង​ជីវភាព​សហគមន៍ ដូចជា​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ការ​ចិញ្ចឹមសត្វ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយ​ដល់​សាលារៀន មធ្យោបាយ​របស់​មន្ត្រី​ឧទ្យានុ​រក្ស បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការកសាង​សមត្ថភាព​មន្ត្រី​រាជការ​ថ្នាក់ក្រោម​ជាតិ លើ​វិស័យ​បរិស្ថាន​ថែមទៀត​៕
​ប្រភព​៖​ក្រសួង​បរិស្ថាន​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល