ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​អន​ឡា​ញ នៅក្នុង​ឃុំ​អង្គរ​ទ្រេត សង្ស័យ​ឆ្នាំងបាយ​របស់​លោក​អ៊ុន​ផាន អធិការ​ស្រុក​ស្វាយ​អន្ទរ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ដ​ព្រៃវែង ៖ ​មហាជន​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ មាន​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ នៅក្នុង​ភូមិ​បឹង​រ៉ាត់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង បាន​បើក​ដំណើរការ​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ញញើត​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បន្តិច​សោះឡើយ ហើយ​ម្យ៉ាងវិញទៀត សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទំនង​ទីតាំង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​ខាងលើនេះ ជា​ឆ្នាំងបាយ​របស់​លោក​អ៊ុន​ផាន អធិការ​ស្រុក​ស្វាយ​អន្ទរ ផង​ក៌​មិនដឹង ទើប​មិន​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​តាម​បទបញ្ជារ របស់​ឯកឧត្តម​នេត​
​សាវឿន និង​សម្តេច​ក្រឡាហោម​សខេង​។​

​មហាជន​ខាងលើ​បាន​លើកឡើង​ទៀត​ថា​?​ពួកគាត់​ធ្លាប់បាន រាយ​ការណ៌​ជូន​សមត្ថ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​មាន​ចំណាត់ការណ៌ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​សោះឡើយ​?​ទំនង​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ តាម​អន​ឡា​ញន​ខាងលើ​នេះ​សង្ស័យ ជា​ឆ្នាំងបាយ​របស់​លោក​អ៊ុន​ផាន​ផង​ក៌​មិនដឹង​។​

​សូមជម្រាបថា​?​ល្បែងស៊ីសង​គឺជា​អំពើ​ល្មើស​ច្បាប់ ដែល​រាជ​រដ្ឋភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​លោក​តែងតែ​ចេញ​បទបញ្ជា​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​រាជធានី​ខេត្ត ត្រូវ​នាំ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាង​តើ​បាន ដើម្បី​ចូលរួម​អនុវត្តន៌​តាម​គោលន​យោបា​យ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៧​ចំណុច​។​

​ពាក់ព័ន្ធ​និង​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ ដែល​កំពុងតែ​ដំណើរការ​យ៉ាង​រលូន ហើយ​បែរជា​សមត្ថកិច្ច នៅក្នុង​មូលដ្ឋាន​បាន​រក្សា​ភាពស្ងៀតស្ងាត់​បែបនេះ អាច​ដូច​ជា​ការលើកឡើង របស់​មហាជន​ពិតប្រាកដ​មែន​? ដោយ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើនេះ អាច​ទំនងជា​ឆ្នាំងបាយ​របស់​លោក​អ៊ុន​ផាន អធិការ​ស្រុក​ស្វាយ​អន្ទរ ដូច​ការលើក​ឡើង​របស់​មហាជន ពិតប្រាកដ​មែន​ទើបបានជា លោក​អ៊ុន​ផាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​មហាជន​បាន​សំណូមពរ​ដល់​លោក​ ព្រុំ​ សន្ធរ ស្នងការ​ខេត្ត​ព្រៃវែង និង​លោក​ ជា សុ​មេធី ​ចៅហ្វាយខេត្ត​ព្រៃវែង មេត្តា​ជួយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បី​អនុវត្តន៌​តាម​គោលន​យោបា​យ​ភូមិ​ឃុំ មាន​សុ​វត្ថ​ភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល