ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ប្រជាពលរដ្ឋ​បន្ត​ប្រើ​រូបភាព​ញុះញង់​ប្រមូលផ្តុំ​គ្នា បំពាន​បំណង​ល្អ​របស់​លោក​អភិបាល​ស្រុក​គាស់ក្រឡ ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បាត់ដំបង​៖ ក្រុម​មនុស្ស​ទន្ទ្រាន​យក​ដី​ស្របច្បាប់​របស់​អ្នក​ដទៃ​មួយ​ក្រុម នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២២​នេះ បាន​ប្រមូលផ្តុំ​គ្នា បង្ក​បញ្ហា​ស្មុគស្មាញ នៅក្នុង​មូលដ្ឋាន ដោយ​បំពាន​ស្មារតី​ប្រជុំ​របស់​លោក​អភិបាល​ស្រុក​គាស់ក្រឡ ដែល​បាន​ហាម​មិនឲ្យ​ធ្វើ​សកម្មភាព​រញ៉េរញ៉ៃ ពិបាក​ដោះស្រាយ​ក្នុង​រឿង​វិវាទ​ដីធ្លី​។​

​ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ បាន​ប្រើ​រូបភាព​មហាជន មក​ប្រមូលផ្តុំ​គ្នា រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដែល​ជា​ម្ចាស់​ដី​ស្របច្បាប់ មិន​ឲ្យ​ភ្ជួ​ររាស់​ឈូសឆាយ​លើដី​ខ្លួនឯង ដោយ​ពួកគាត់​អះអាងថា ជា​ម្ចាស់​ដី​នេះដែរ ទោះបីជា​គ្មាន​ឯកសា​បញ្ជាក់​ពី​ការ​កាន់កាប់​ដី​ក៏ដោយ​។​

​មេខ្លោង​ប្រមូលផ្តុំ​គ្នា​ព្រឹក​នេះ មានឈ្មោះ អៀន ណាវី ហៅ​យាយ​វ៉ែនតា និង​ឈ្មោះ ល​ត ធី ជា​អ្នក​ប្រមូលផ្តុំ​គ្នា ដែល​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ បាន​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​កម្ទេច​ទ្រព្យសម្បត្តិ​របស់​ក្រុម ប៉ុន្តែ​ក្រុមហ៊ុន​មិនទាន់​ចាត់វិធានការ​ផ្លូវ​ច្បាប់​នៅឡើយ​ទេ ដោយសារ​ទុក​ឱកាស​ឲ្យ​ពួក​គាត់​ចេញ​មុខសម្រ​ប​សម្រួល​ជាមួយ​តំណាង​ក្រុមហ៊ុន​។​

​នា​សាលប្រជុំ​របស់​សាលា​ស្រុក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក ញឹក សា​រ៉ែ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ បាន​ដឹកនាំ​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​វិវាទ​ដីធ្លី​រវាង​ម្ចាស់​ដី និង​អ្នក​ទន្ទ្រាន​ចូល​កាន់កាប់​ដី នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​លោក​បាន​សម្តែង​ការគាំទ្រ​គោលជំហ​របស់​ភាគី​តំណាង​ក្រុមហ៊ុន ក្នុង​ការដោះស្រាយ​បញ្ហា​ដោយ​វិធី​ឈ្នះ​-​ឈ្នះ គឺ​គ្មាន​ភាគី​ណាមួយ​ខាតបង់​ច្រើន​ឡើយ​។​

​នៅ​កិច្ចប្រជុំ​នោះ មាន​ការចូលរួម​ពី​ភាគី​តំណាង​ក្រុមហ៊ុន ជា​អ្នកទិញ​ដី ភាគី​តំណាង​ប្រជាពលរដ្ឋ​១១​គ្រួសារ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​តាម​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​លោក​អភិបាល​ស្រុក​គាស់ក្រឡ​ពេញចិត្ត​។​

​ក្រោយ​ប្រជុំ​ចប់ លោក ញឹក សា​រ៉ែ​ន អភិបាល​ស្រុក​គាស់ក្រឡ បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោកថា «២៧/០៧/២០២២ ស្រុក​គាស់ក្រឡ ករណី​វិវាទ​ដីធ្លី​ដ៏​រាំ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ក្រោយពី​មាន​ការសម្របសម្រួលរ​បស់​ក្រុមការងារ និង​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ធ្វើឲ្យ​មាន​លទ្ធផល​ផ្លែផ្កា​ល្អ​ប្រសើ ឈាន​ទៅរក​ការបញ្ចប់​វិវាទ​នៅពេល​ខាងមុខេ​»​។​

​យោង​តាម​ឯកសារ និង​ប្រភព​ជាច្រើន​បានឲ្យដឹងថា ក្នុង​ទំនាស់​ដីធ្លី​នេះ​ត​អតីទ​អភិបាលខេត្ត​បាត់ដំបង​ប្រាំ​រូប បាន​ដឹង​ករណី​នេះ​ច្បាស់​ណាស់ ប៉ុន្តែ​មិន​អាច​ដោះស្រាយ​បាន​ឡើយ ទើប​ធ្វើឲ្យ​វិវាទ​ដី​នេះ​អូសបន្លាយ​រហូត​ដល់​សព្វថ្ងៃ​។​

​យោង​តាម​ការសង្កេត​ជាក់ស្តែង និង​តាមរយៈ​ការសាកសួរ​ប្រភព​ជាច្រើន រួមទាំង​ប្រជាពលរដ្ឋ​ផង បានឲ្យដឹងថា ខ្លឹមសារ​ក្នុង​អង្គប្រជុំ​នៅ​សាលា​ស្រុក​គាស់ក្រឡ រហូតមកដល់​ថ្ងៃនេះ គឺ​គ្មាន​ការផ្សព្វផ្សាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ឡើយ ហាក់ដូចជា​មន្ត្រី​មូលដ្ឋាន​គ្មាន​ឆន្ទះ​ដោយ​ស្រាយ​ការងារឡើយ​។​

​លោក ចិន សំអន មេឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​បាន​ទៅដល់​ទីតាំង​ដី​របស់​ក្រុមហ៊ុន ដើម្បី​ហាមឃាត់​កុំឲ្យ​ការប្រមូលផ្តុំ​គ្នា បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​មិន​បានដឹង​ពី​ខ្លឹមសារ​នៃ​ស្មារតី​ប្រជុំ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២​ឡើយ ដោយសារ​គ្មាន​ការផ្សព្វផ្សាយ​ក្នុងចំណោម​មន្ត្រី​មូលដ្ឋាន និង​តំណាង​ប្រជាពលរដ្ឋ​។​

​យោង​តាម​ឯកសារ​ជាច្រើន​បានឲ្យដឹងថា កាលពី​ឆ្នាំ​២០០៦ ក្រុមហ៊ុន អេ​ហ្វ្រី​ខ័ល់​ឈ័រ ហ្គ្រី​ន ហ្វៀល បាន​ទិញ​ទំហំ​ជាង​៤​ពាន់​ហិកតា ដោយ​ចំណាយ​ប្រាក់​យ៉ាងច្រើន និង​មាន​ឯកសារ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​មាន​ជន​ខិលខូច​មួយចំនួន បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​បំពាន​លើ​ដី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ រហូត​តុលាការខេត្ត​បាត់ដំបង ចេញ​ដីកា​ចាត់ចែង​រក្សា​ការពារ​ក៏​ដោយ ក៏​ក្រុម​ជន​ខិលខូច​ទាំងនេះ នៅ​បន្ត​សកម្មភាព​យ៉ាង​គឃ្លើន​ដដែល​។

​ក្នុងនោះ​គេ​សង្កេតឃើញ​ទៀតថា មាន​បុគ្គល​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​ម្នាក់ និង​បុគ្គល​មួយចំនួនទៀត បាន​យក​ដី​របស់​ក្រុមហ៊ុន​លក់​ទៅ​ឲ្យ​ពលរដ្ឋ​យ៉ាង​អាណាធិបតេយ្យ រហូតមកដល់​បច្ចុប្បន្ន ដោយ​មិន​ខ្លាចរអា ឬ​ញញើត​នឹង​ដីកា​ចាត់ចែង​រក្សា​ការពារ​របស់​តុលាកា​ត​បាត់ដំបង​ឡើយ​។​

​ក្រុម​ដដែល​នេះ ដែល​ភាគច្រើន​ចូល​កាន់កាប់​ដី​របស់​អ្នកដទៃ​ដោយ​ខុសច្បាប់ កាល​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ បាន​ប្រមូលគ្នា​ម្តង​ហើយ ដើម្បី​បង្ក​បញ្ហា​ស្មុគស្មាញ នៅក្នុង​មូលដ្ឋាន ដោយ​បំពាន​ស្មារតី​ប្រជុំ​របស់​លោក​អភិបាល​ស្រុក​គាស់ក្រឡ ដែល​បាន​ហាម​មិនឲ្យ​ធ្វើ​សកម្មភាព​រញ៉េរញ៉ៃ ពិបាក​ដោះស្រាយ​ក្នុង​រឿង​វិវាទ​ដីធ្លី​។​

​ការប្រមូលផ្តុំ​គ្នា​នេះ គឺ​ផ្ទុយ​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​សប្តាហ៍​មុន បាន​ឯកភាពគ្នា​ប្រគល់​ដី​ទំហំ​៣០​ហិកតា មកឲ្យ​ម្ចាស់​ដើម​វិញ ដើម្បី​បញ្ចប់​ទំនាស់​ដណ្តើម​សិទ្ធិ​គ្នា​កាន់កាប់​ដី ដែល​បាន​អូសបន្លាយ​ជាច្រើន​ឆ្នាំ​។​

​ការឯកភាព​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ដោយ​ចុះ​កិច្ចព្រមព្រៀង​ប្រគល់ និង​ទទួល​ដី​ប្រភេទ​កសិកម្ម រវាង​តំណាង​ភាគី​ក្រុមហ៊ុន និង​អតីត​យោធិន នៅ​ក្នុង​ស្មារតី​ចែករំលែក​គ្នា និង​អនុគ្រោះ​គ្នា​ទៅវិញទៅមក ដោយ​មិន​មាន​ភាគី​ណាមួយ​ខាតបង់​ច្រើន​ឡើយ​។​

[Forwarded from Phann Ana]
​តំណាង​ភាគី​អតីតយុទ្ធជន បាន​មានប្រសាសន៍ថា ភាគី​តំណាង​យោធិន​ទាំង​ប្រាំបួន​គ្រួសារ បាន​សម្តែង​ការសប្បាយ​រីករាយ​ចំពោះ​ដំណោះស្រាយ ស្រម​តាម​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​មេ​ភូមិ​ព្រៃទទឹង និង​លោក​មេឃុំ​ឆ្នាល់​មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​លើ​កិច្ចសិន្យា​សះជា និង​បញ្ចប់​វិវាទ ហើយ​បាន​ដឹកនាំ​ក្រុម​ការងារ​ទៅពិនិត្យ និង​វាស់វែង ដល់​ទីតាំង​ជាក់ស្តែង​តែម្តង​។​

​ក្នុងករណី​រំលោភ​លើ​ដី​ឯកជន​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ភាគី​តំណាង​ឲ្យ​ក្រុមហ៊ុនអេ​ហ្វ្រី​ខ័ល​ឈ័​រ​ហ្គ្រី​ន ហ្វៀល ខូ​អិល​ធី​ឌី (AGRICULTURE GREEN FIELD Co,Ltd) បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង និង​ស្នើសុំ​កំណត់​ព្រំ​រវាង​ដី​សម្បទាន​សង្គមកិច្ច និង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន ដើម្បី​ការពារ​មិនឲ្យ​ជនខិលខូច​ទន្ទ្រាន​ចូល​កាន់​កាប់ដោ​យ​ខុសច្បាប់​។​

​ឯកឧត្តម​បណ្ឌិត​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​គួរ​ទប់ស្កាត់​ក្រុម​ខិលខូច កុំឲ្យ​ប្រើ​គ្រឿងចក្រ​ឈួសឆាយ ឬ​សាងសង់​លំនៅឋាន​បំពាន​លើ​ដី​របស់​ក្រុមហ៊ុន​ទៀត ក្នុងករណី​ទំនាស់​ដីធ្លី​នេះ នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល