ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

កាក​បទ​ក្រហម​សាខា​ខេត្ត​ព្រៃវែង​ប្រគល់​ផ្ទះ​ចំនួន ៣ ខ្នង ជូន​ដល់​គ្រួសារ​ក្រីក្រ ចាស់ជរា ក្នុង​ក្រុង​ព្រៃវែង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២)
​ព្រៃវែង​៖ នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា តំណាង​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្ម​ការធិការ បាន​ដឹកនាំ​ក្រុម​ប្រតិ​ប​ត្ត​សាខា និង​ក្រុមការងារ​អនុសាខា​ក្រុង អ្នកស្ម័គ្រចិត្ត​ភូមិ ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា ចុះសួរសុខទុក្ខ ប្រគល់​ផ្ទះ ចំនួន ៣ ខ្នង លេខ ១៦១ ដល់ ១៦៣ ដែល​ទំហំ ៤​ម​x៦​ម ធ្វើ​អំពី​ឈើ ជញ្ជាំង​ស័ង្កសី និង​ដំបូល​ប្រក់​ក្បឿង​ជ័រ រួម​ទាំង​បង្គន់​អនាម័យ ចំនួន ៣ ដែល​ជា​អំណោយ​របស់​សាខា​ខេត្ត​កាកបាទក្រហមកម្ពុជា​ព្រៃវែង ផ្តល់ជូន​ដល់​គ្រួសារ​ក្រីក្រ ៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​។​

​នា​ឱកាស​នោះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ដំណាង​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្ម​ការធិការ បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​ឯកឧត្តម និង​សម្តេច តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​: ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ ស្រប​តាម​ពាក្យស្លោក “​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា “​។​

​ឯកឧត្តម អនុប្រធាន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុង​ការថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ចំណុច​បី​ល្អ​គឺ រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត និង​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន ជាពិសេស​សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​កុំឲ្យ​ធ្វេសប្រហែ​សពី​ជំងឺ​កូវី​ដ​-១៩ នេះ​ឱ្យ​សោះ បើ​ទោះបីជា​កម្ពុជា​មាន​ស្ថានភាព​ធូរស្រាល​ក៏ដោយ និង​អនុវត្ត​ការរស់នៅ​តាម​ប្រក្រតីភាព​ថ្មី ក៏ដូចជា​ចេះ​ការពារ​ខ្លួន និង​បង្ការ​ពី​ការរីក​រាលដាល​ពី​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ និង​២​ចូលរួម របស់ សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​ក្រៅពី​ការប្រគល់​ផ្ទះ និង​បង្គន់​អនាម័យ សាខា ក៏​បាន​ផ្តល់ជូន​នូវ អង្ករ ២៥​គ​.​ក កន្ទេល ១,​ឃី​ត ១ កញ្ចប់​(​មុង ភួយ សារុង​ក្រមា​), មី​១ កេស​, ត្រីខ ១ យួរ ,​ឃី​ត​អនាម័យ ១ កញ្ចប់ (​ជែល សាប៊ូ ម៉ាស់​), ទឹកបរិសុទ្ធ​ប្លូស៊ី ចំណុះ ១,៥​លីត្រ ៦​ដប​, និង​ថវិកា​ក្នុង ១​គ្រួសារ ១០០,០០០​រៀល ក្នុងនោះ​អនុសាខា​ក្រុង បន្ថែម​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​ក្នុង​មួយៗ​គ្រួសារ ក្នុងនោះ​ឯកឧត្តម បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ដល់​គ្រួសារ​នៅ​សង្កាត់​បារាយណ៍ ចំនួន ២០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល