ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់​និង​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​និង​តាម​រទេះក្របី​ជាច្រើន​គ្រឿង​ផងដែរ ជាហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន ភី​អិន​ធី (PNT ) ត្រូវបាន​គេ​ចោទថា ឈរ​ចាំ​ប្រមូល​ទិញ​ដឹកជញ្ជូន​ឈើ​ចូល​ក្រុមហ៊ុន​ដោយ​ខុសច្បាប់ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រះវិហារៈ ក្រុមហ៊ុន (​ភី​អិន​ធី PNT)​ត្រូវបាន​គេ​ចោទថា ធ្វើ​អាជីវកម្ម​ព្រៃឈើ​ដោយ​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះ​បើ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។ ក្រុមហ៊ុន (​ភី​អិន​ធី​PNTco.,ltd) នេះ បាន​បោះ​ទីតាំង​នៅ​ភូមិបរ​កិល ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ នឹង​ត្រូវបាន​គេ​សង្កេត​ឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ធ្វើ​ការដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់ តាមរយៈ​គោរ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​និង​ដឹកជញ្ជូន​ឈើ​តាម​រទេះក្របី​ជាច្រើន​គ្រឿង​ចូល​ទៅ​កាន់​ក្រុមហ៊ុន​(​ភី​អិន​ធី​PNT)​ដែល​មាន​មេការ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ ចាប សារ៉ន បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​ដូច​គេ​ហែរ​កឋិន ផ្លូកទឹក​ផ្លូកដី​នា​ពេល​កន្លងមក​នេះ​។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​គាត់​ស្គាល់ មេការ​ដែល​ឈរ​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់​ឈ្មោះ​ចាប សារ៉ន គ្មាន​ខ្លាច​រអា​អ្វី​បន្តិច​សោះ​នោះ​ឡើយ សូម្បី​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មិន​ខ្លាច​ញញើត​នោះ​ដែរ​។​

​សហគមន៍​ព្រៃឈើ​បញ្ជាក់ថា តាម​ដេប៉ូ គេ​សង្កេតឃើញ លោក សយ សុផល ដែលជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​(​ភី​អិន​ធី PNT )​និង​មេ​ការចាប សារ៉ន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ជារឿយៗ និង គ្មាន​អាជ្ញាធរ​ណា ហ៊ាន​ចេញ​មុខ បង្ក្រាប​ឡើយ​ព្រោះ​តែ​ផលប្រយោជន៍​របស់​ពួកគេ​។​

​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ បាន​ខ្សឹប​ប្រាប់ឲ្យដឹង​ថា ក្រុមការងារ​របស់​លោក​បាន​រក​ឃើញ​ក្រុម​អ្នក​កាប់​បំផ្លាញ ព្រៃឈើ​ជា​ច្រើន​នាក់ និង បោះជំរំុ​លួច​កាប់បំផ្លាញឈើ និង​អារ​ជ្រៀក​ឈើ​ជាច្រើន​ទីតាំង​នៅ​ចំណុច​ក្បែៗ​តំបន់​ស្នូល​ព្រៃ​ឡង់​។ ក្រោយ​ពីធ្វេី​ការសាកសួរ ក្រុម​អ្នក​កាប់​ឈើ​ទាំង​នោះ ពួក​គេ​អះអាង​ថា ដឹកជញ្ជូន​ឈើ​យកទៅ​លក់​ឲ្យ​ក្រុមហ៊ុន (​ភី​អិន​ធី​PNT) របស់​ឧកញ៉ា ឡេង ប្ញ​ទ្ធី ដែលមាន​ទំនាក់ទំនង​ជាមួយ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា អ្នកគ្រប់គ្រង​ផ្នែក​ប្រមូល​កាកសំណល់​របស់​ក្រុមហ៊ុន​(​ភី​អិន​ធី​PNT)​គឺ​ឈ្មោះ ចាប សារ៉ន ជា​មេកា​ក្រុមហ៊ុន​និង​ជា​អ្នក​គៀងគរ​ប្រជាពលរដ្ឋ​យក​គោយន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​និង​រទេះក្របី​ដឹក​ជញ្ជូន​ឈើ​ជា​ច្រើន​គ្រឿង​ផង​ដែរ ស៊ីឈ្នួល​ដឹក​ជញ្ជូន​ឈើ​ចូល​ទៅ​កាន់​ក្រុមហ៊ុន​(​ភី​អិន​ធី​PNT)​។​

​កាលពី​ពេល​ថ្មីៗ​នេះ អំឡុង​ថ្ងៃ​ទី​១៧​ខែ​សីហា ឆ្នាំ ២០២២​កន្លងទៅនេះ សកម្មជន​ព្រៃឈើ និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​ឆ្ម​ក់​ធ្វើ​សកម្មភាព​ចុះ​ល្បាត ប្រទះឃើញ ក្រុម​កម្មករ​ជា​ច្រើន​នាក់ កំពុង​កាប់បំផ្លាញ​ព្រៃឈើ និង​អារ​ជ្រៀក​ឈើ​ជាច្រើន​ប្រភេទ រួមមាន​:​ប្រភេទ​ឈើ​គ្រឿង​ផ្ទះ ជាច្រើន​ទីតាំង​នៅ​ចំណុច​បុស្ស​រាំង ជ្រាប់​ក្បាលដំរី ស្រែ​កណ្ដាល អូរ​អាចម៍ដែក ភូមិ​ចាស់ ភ្នំ​ចោទ ប្រាសាទ​គោល ព្រៃស្រឡៅ និង​ចំណុច​ស្រែ​តា​ង៉ុត និង​ទីតាំង​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។​

​ឈើ​ទាំង​នោះ ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​និង​រទេះក្របី​ចូល​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន (​ភី​អិន​ធី​PNTco.,ltd) ហើយ​ត្រូវបាន​គេ​បំ​ឡែងទៅ​ជា​ឈើ​ស្របច្បាប់​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប រថយន្ត​វេរ​1​ទៅ​លក់​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា​ទៀត និង​តាម​ដេប៉ូ​ឈើ​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់​ថា​: កាលពី​យប់​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០២២ ម្សិលមិញ​នេះ ក្រុមហ៊ុន​PNT បាន​ធ្វេី​ការដឹកជញ្ជូន​ឈើ ដោយ​រថយន្ត​យី​ឌុប​និង​រថយន្ត​វេរ​1​ចេញ​ជា​រៀងរាល់​យប់​។​

​រីឯ​សមត្ថកិច្ច​គ្រប់​ប្រភេទ ទាំង​អាជ្ញាធរ​ស្រុក និង​ថ្នាក់​ខេត្ត ត្រូវ​ថ្នាំ​សណ្ដំ មិន​ហ៊ាន​សួរនាំ​ប៉ះពាល់​ដោយ​មាន​ការ​ខ្លាចញញើត​ឥទ្ធិពល​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ ចាប សារ៉ន ដែល​ជា​មេការ​ក្រុមហ៊ុន (​ភី​អិន​ធី PNT Co…,ltd ) ជ្រក​ក្រោម​ស្លាក ឧកញ៉ា ឡេង ឬ​ទ្ធី ព្រោះតែ​អំណាច​ទឹកប្រាក់​លាភ​សក្ការ​: យ៉ាង​សន្ធឹកសន្ធាប់​ធ្វើ​មិនដឹងមិនលឺ​!៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល