ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ កំពុងបើក​លេង​យ៉ាង​គគ្រឹក​គ្រេង តើ​លោក ធេង ច័ន្ទ​ដា​រា នាយ​ប៉ុស្តិ៍​រដ្ឋាភិបាល​វា​ល​ស្បូវ កំពង់​ធ្វើ​អ្វី​បាន​មិន​បង្គ្រាប (​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២)
​ភ្នំពេញ​៖ តើ​ឯណា​ទៅ​គោល​យោ​បាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វ​នោះ​!! បើ​ទីតាំង​លេង​ល្បែងស៊ីសង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ ជាច្រើន​កន្លែង ស្ថិតនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ័​ច្បារអំពៅ រាជធានី​ភ្នំពេញ កំពុងបើក​ដំណើរ ការលេង​យ៉ាង​គគ្រឹកគគ្រេង​!! តើ​លោក ធេង ច័ន្ទ​តារា នាយ​ប៉ុស្តិ៍​រដ្ឋាភិបាល​វា​ល​ស្បូវ ហេតុ​អ្វី​លោក​មិន​មាន​វិធាន ការទប់ស្កាត់​នឹង​បង្ក្រាប ឬ​មួយ​លោក​អសមត្ថភាព​ក្នុង​ការទប់ស្កាត់​នឹង​បង្ក្រាប​នៅ​ល្បែងស៊ីសង​ខាងលើនេះ​។​

​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ​សិត​សឹងតែ​កើតចេញ អំពី​បទល្មើស​ល្បែងស៊ីសង ខុសច្បាប់​នេះ​ឯង ។ ល​។​ល​។ សេចក្តីរាយការណ៍​បាន​បន្តថា ទីតាំង​ជល់​មាន់ ខាងលើ​បើក​លេង​ជា​រៀងរាល់ថ្ងៃ មាន​ក្រុម​អ្នកញៀន​ល្បែង​ចូល​ទៅ​ប្រមូល​ម្ដុំ​គ្នា​លេង​យ៉ាង​ច្រើន កុះករ លែង​ចាញ់ឈ្នះ​មួយ​គួរ ៗ រាប់លាន រៀល អ្នកខ្លះ​អស់​លុយ អ្នកខ្លះ​អស់​ម៉ូតូ ដល់ផ្ទះ នឹង​បង្ក​កើត​មាន​បញ្ហា​ក្នុង​គ្រួសារ​។​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ មេត្តា​ចាត់​កំលាំង​ជំនាញ​ឱ្យ​ចុះ​មក​ទប់ស្កាត់ និង បង្ក្រាប​ល្បែងស៊ីសង ខុស​ច្បាប់​ខាងលើ​នេះ​ផង និង ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង ពិសេស​លោក ធេង ច័ន្ទ​ដា​រា នាយប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ថ្មី តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​? ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល