ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

កម្ពុជា​បាន​លើកឡើង​ថា ៖ ខ្លួន​បាន​ជួយ​ជន​បរទេស​នានា​ដែល​ត្រូវបាន​បោកប្រាស់​ដោយ​ពួក​ជួញដូរ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​,​កម្ពុជា (AP), កាលពី​ថ្ងៃ​សុក្រ​កន្លងមក​នេះ​កម្ពុជា​បាន​លើកឡើង​ថា ខ្លួន​កំពុងតែ​មាន​បំណង​ជួយ​បណ្តា​ជនបរទេស​ដែល​ទទួល​រងគ្រោះ​ពីបទ​ល្មើ​ល​ជួញដូរ​មនុស្ស​បន្ទាប់ពី​ការលើកឡើង​របស់​តៃវ៉ាន់​ក្នុង​ការស្វែងរក​ការដោះលែង​ប្រជាពលរដ្ឋ​ខ្លួន​ជាង​៣០០​នាក់ ដែល​ត្រូវបាន​ល្បូង​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋកម្ម​ដែលមាន​អង្គការ​ចាត់តាំង​នៅ​អាស៊ីអាគ្នេយ៍​។​

​បណ្តា​ក្រុម​យុវជន​ដែល​ទទួលបាន​ការអប់រំ​ល្អ​ភាគច្រើន​ត្រូវបាន​គេ​សន្យា​ផ្តល់​ប្រាក់ខែ​ខ្ពស់​សម្រាប់​ការងារ​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ធ្វើការ​ជា​អ្នក​ហៅ​ទូរ​សព្ទ​ក្នុង​គោលបំណង​បោកប្រាស់​ជនជាតិ​ចិនដីគោក ឱ្យ​បង់ប្រាក់​សម្រាប់​ថ្លៃ​សេវា​រដ្ឋាភិបាល​ដែល​មិន​មាន ឬ​ឱកាស​វិនិយោគ​។​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​កំពុង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ទូទាំង​ប្រទេស សម្រាប់​ជន​បរទេស​ទាំងអស់​ដែល​រស់​នៅក្នុង​កម្ពុជា ក្រៅ​ពី​បុគ្គលិក​ស្ថានទូត​។

​សម្តេច​ក្រឡាហោម បាន​បន្ត​ថា​ក្រសួង នឹង ស្រាវជ្រាវ ជាពិសេស​ផ្តោតលើ បណ្តា​ជនបរទេស ដែល ធ្លាប់​រងគ្រោះ នៃ​បទល្មើស​ជួញដូរ មនុស្ស​។​

​សម្តេច​ក្រឡាហោម ក៏​បាន​បន្ថែមទៀតថា កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ កន្លងមកនេះ សមត្ថកិច្ច​នៃ​ខេត្ត​កណ្តាល និង​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​ទៅលើ​បណ្តា​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ ឬ​បម្រើ​ការងារ​វិស័យ​សណ្ឋាគា​រ​, ផ្នែក​អចលនទ្រព្យ​និង​កាស៊ីណូ​ជាដើម​។
​ប្រភព​៖AP

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល