ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់ តាម​(​កញ្ចក់​ទូរទស្សន៍​)​នៅ​ភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល កំពុងបើក​លេង​យ៉ាង​រំភើយ​(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ដ​កណ្តាល​៖ បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់ តាម​(​កញ្ចក់​ទូរទស្សន៍​)​បើ​យើង​ធ្វើដំណើរ​ពី​ស្ពាន​គុណគ្រូ​ពី​ត្បូង​មក​ជើង​ប្រហែល ២០០​ម៉ែត្រ នៅ​ខាងស្ដាំ​ដៃ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិតនៅ​ភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​នឹង​កំពុងបើក​ដំណើរការ​លេង​យ៉ាង​រលូន​ជា​រាងរាល់ថ្ងៃ ដោយ មិន​ញញ្ញើត​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ ហើយ​ម្យ៉ាងវិញទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ពី​អ្នក​ចេញ​ចូល​លេង​ល្បែង​សុីស​ងមាន់​ជល់បាន​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​ចំពោះ​ទីតាំង​ជល់​មាន់​ប្រភេទ​អន​ឡាញ នេះ​គឺ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ម្យ៉ាងវិញទៀត​នោះ​ម្ចាស់​បាន​រត់ការ​គ្រប់​ច្រកល្ហក​អស់ហើយ​ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅក្នុង​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់ ពោល​គឺ​បើក​លេង​យ៉ាង​សេរី​ចំពោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិនចាំបាច់​ព្រួយ​បា​រម្ហ​ឡើយ ។​

​ករណី​ខាងលើ​នេះ​សូម​លោករ​សេនីយ៍​ឯក មាន សំណាង អធិការ​ស្រុក​អង្គស្នួល មាន​ចំណាត់ការ​ផង​(​ចៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​) និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ រៀង​រាល់​ម៉ោង​ធ្វើការ​..​សូម​អគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល