ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

​ឃាត់ខ្លួន​ជនសង្ស័យ ០៥ នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ថ្ងៃ​ទី ២៦ ខែ សីហា ឆ្នាំ ២០២២ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​មាត់​ស្ទឹង​ក្រាំង​ពន្លៃ ភូមិ​ប្រក់​ក្តារ​. ឃុំ​វិហារ​លួង ស្រុក ពញាឮ ខេត្ត កណ្តាល បន្ទាប់ពី​ទទួលបាន​នូវ​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ ។​

​សមត្ថកិច្ច​អោយដឹងថា នា​ថ្ងៃ​ទី ២៦ ខែ សីហា ឆ្នាំ ២០២២ វេលា​ម៉ោង ២១ និង ៤០ នាទី ប្រជាពលរដ្ឋ បាន​រាយ​ការណ៏​មក​ប៉ុស្តិ៏​រដ្ឋបាល​វិហារ​លួង​ថា មាន​ជនសង្ស័យ មួយក្រុម កំពង់​ប្រមូលផ្តុំ​គ្នា ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន នៅ​ចំណុច​កើតហេតុ​។​

ក្រោយពី​បាន​ទទួល​ព័ត៌មាន​រួចមក​. កម្លាំង​ប៉ុស្តិ៏​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ ចេញ​ល្បាត​ត្រួត​ពិត្យ​ដល់​ចំណុចកើតហេតុ ឃើញ​ជនសង្ស័យ​មួយ​ក្រុម​ខាងលើ​. ក៏​បាន​បង្ក្រាប ចាប់​ឃាត់ខ្លួន និង​ចាប់យក​វត្ថុតាង បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​ដើម្បី​សាកសួរ ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់ ៖
១-​ឈ្មោះ យឿន ឧត្តម​.( ហៅ​មនី ) ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ។ ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។​
២- ឈ្មោះ អុន​. តុលា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ។ ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។​
៣- ឈ្មោះ ឃី លី​ឆៀន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ចិញ្ចឹម​ត្រី មាន​ទីលំនៅ ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល​. ធ្លាប់​ជាប់​ពន្ធនាគារ ខេត្ត​កំពង់ចាម ០៦​ខែ ( មិន​រៀងចាល ) ។ ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។​
៤- ឈ្មោះ ឈឿន​. ឈឺ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មាន​ទីលំនៅ ភូមិ​វត្ត​ពោ​ធី ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ ជនសង្ស័យ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។​
៥- ឈ្មោះ កែវ​. សុខ​លាភ ( ហៅ​ពែ​ក ) ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មាន​ទីលំនៅ ភូមិ​ឃ្លាំង​៥ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ ជនសង្ស័យ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។​

​ក្នុងនោះ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង មានដូចជា ៖
១-​សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន ០៩ កញ្ចប់​តូច​ទម្ងន់ ១ , ៤៥ ក្រាម ។​
២-​ទូរ​សព្ទ័​ចំនួន ០៣ គ្រឿង ( ម៉ាក​oppo ០២ គ្រឿង និង iPhone ស៊ិច ០១ គ្រឿង ) ។​
៣- ម៉ូតូ​សណ្តោង​រ៉ឺម៉ក ០១ គ្រឿង ( ធន់​សង់​កូរ៉េ ) ។​
៤- ឧបករណ៏ប្រើប្រាស់​សារ​ធាតុ​ញៀន​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល