ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ កំពុងបើក​លេង​រីក​ដុះ​ដា​ដូច​ផ្សិត ក្នុង​សង្កាត់​បារាយណ៍ និង​សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ កំពុងតែ​ពេញនិយម សមត្ថកិច្ច​មិន​បង្ក្រាប​(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង សង្កាត់​បារាយណ៍ នឹង សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កំពុងតែ​រិះគន់​យ៉ាងខ្លាំង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​អំណាច​ក្នុង ខេត្តតាកែវ មិន​យកចិត្តទុកដាក់​ក្នុងការ​អើត​ពើរ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ នៅក្នុង​ហាង​កាហ្វេ​ចំនួន​២ កន្លែង​ដែល​កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង ឲ្យចូល​លេង​យ៉ាង​ពពាក់ពពូន ដែរ​មាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ចុង​ថ្នល់ ជាប់​របង​ពន្ធនាគារ​ខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុង​ដូន​កែវ និង ទី​តាំងទី ២ ផ្លូវ​ក្រុង​លេខ​២១ ភូមិ​ស្នោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ឬក៏​អសមត្ថភាព​ក្នុង​ការបង្ក្រាប​និង​ប្រហែលជា​ឆ្នាំងបាយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ណាមួយ​ហើយ​ទើប​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​។​

​ប្រភព​ពី​បងប្អូន​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បានឲ្យដឹង​ទៀត​ថា ទីតាំង​ល្បែង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់ SR88 ដែល​កំពង់តែ​វាយលុក នៅក្នុង​ទឹកដី​ទី​រួម ខេត្តតាកែវ ដែល​ធ្វើឲ្យ​ប៉ះពាល់​សតិអារម្ម​ណ៍​បងប្អូន​ប្រជាពលរដ្ឋ​និង​ធ្វើឲ្យ​ពួកគាត់​អស់​សង្ឃឹម​ជាខ្លាំង​លើ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ដូន​កែវ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងមូល​ហាក់បីដូចជា​មិន​ចេញ​សកម្មភាព​ណា​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កំពុងបើក​លេង​រីក​ដុះ​ដា​ដូច​ផ្សិត​ក្នុង​ក្រុង​ដូន​កែវ​។​

​ពូក​គាត់​ថា ទីតាំង​ជល់​មាន់​តាម​អន​ឡាញ​ជាច្រើន​នៅ​មិនទាន់​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ក្នុង​ក្រុង​ដូន​កែវ ឬ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ​ទាំងនោះ​ចុះ​ធ្វើ​ការបង្ក្រាប​នៅឡើយ​ទេ​{​ពោល​}៖​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រ​ជួបជុំ​គ្នា​ភ្នាល់​លុយ​រាប់លាន​យ៉ាង​អាណាធិបតេយ្យ​ឬ​គិត​ថា​គឺជា​ល្បែង​ប្រជាប្រិយ​កំពុង​ពេញ​និយម​ចំពោះ​ប្រជាពលរដ្ឋ​ទើប​មិន​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ដូន​កែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ និង​ភ្ញាក់​ពី​ដំណេក​លុបមុខ សិត​សក់ ឆ្លុះ​កញ្ចក់ មើល​ខ្លួនឯង​ថា បច្ចុប្បន្ន​ខ្លួន​មាន​តួនាទី​អ្វី​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល​និង​បញ្ជាស់​អំពើចោរកម្ម​អសកម្ម​ភាពដូចជា​៖​ចោរលួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​អំពើហិង្សា​ក្នុង​គ្រួសារ​ផ្សេងៗ​ជាដើម ព្រោះថា ល្បែង​គឺជា​ដើមចម​បង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​។​ល​។​ល​។​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​គោរព​ស្នើសុំ​ដល់​លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការដ្ថាន​នគរបា​ល​ខេត្តតាកែវ និង​យកចិត្តទុកដាក់​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផង និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល