ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក កោតសរសើរ​អំពី​វឌ្ឍនភាព​ការងារ​ក្នុង​វិស័យ​បរិស្ថាន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​ឯកឧត្តម Stephen Cohen ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​ស្វែងយល់​អំពី​វិស័យ​បរិស្ថាន​កម្ពុជា នា​ល្ងាច ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ ហៃ​យ៉ាត់ រី​ជិន​ស៊ី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ក្នុង​វិស័យ​បរិស្ថាន ដែល​បាន​វិវឌ្ឍ​ទៅតាម​ដំណើរ​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស និង​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ រហូត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏ដូចជា​ទៅតាម​និន្នាការ​ពិភពលោក​។

​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​រឹងមាំ គឺជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​បំផុត អនុញ្ញាត​ឱ្យ​មាន​វឌ្ឍន​ភាព​សេដ្ឋកិច្ច​សង្គម​ជា​រួម និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នូវ​ឥរិយាបថ​ប្រជាជន ឱ្យ​យកចិត្តទុកដាក់​និង​ផ្តល់​សារសំខាន់​កាន់តែខ្លាំង​លើ​បញ្ហា​បរិស្ថាន និង​ការអភិរក្ស​ធម្មជាតិ​។ ជាក់ស្តែង ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន ជាទូទៅ មាន​ការយល់ដឹង និង​ចូលរួម​ក្នុង​កិច្ចការ​បរិស្ថាន ជាពិសេស​ប្រតិបត្តិ​មេត្រី​បរិស្ថាន គួរឱ្យកត់សម្គាល់​។

​ជាងនេះទៀត ដោយសារ​វឌ្ឍនភាព​សេដ្ឋកិច្ចជាតិ និង​ជីវភាព​ល្អ​ប្រសើរ​ជា​លំដាប់ ប្រជាពលរដ្ឋ​កម្ពុជា បាន​ងាក​មក​ប្រើប្រាស់​សេវាកម្ម​ឧទ្យាន​ជាតិ និង​តំបន់ការពារធម្មជាតិ​កម្ពុជា ជា​ទី​កន្លែង​លំហែរ​កំសាន្ត និង​ស្វែងយល់​បង្កើន​ចំណេះដឹង​អំពី​ធម្មជាតិ និង​ជីវៈចម្រុះ កាន់តែ​ច្រើនឡើងៗ មិន​ធ្លាប់​មាន​ពីមុនមក ដែល​ការណ៍​នេះ​បាន​ជួយ​រួមចំណែក​ដល់​កិច្ចការ​បរិស្ថាន ឱ្យ​ស្ថិត​នៅលើ​មាគ៌ា​មួយ​ជា​វិជ្ជមាន​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​សហគមន៍​ប្រជាជាតិ និង​ការធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ក៏​ដូចជា​អំពី​សារសំខាន់​នៃ​ការថែរក្សា​ព្រៃឈើ​ឱ្យ​នៅ​ឈរ ដើម្បី​រក​ចំណូល​បន្ថែម​តាមរយៈ​ការលក់​ឥណទាន​កាបូន សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ផង និង​ចូលរួម​ដោះស្រាយ​បញ្ញា​ប្រឈម​ជា​សកល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​ការបាត់បង់​ជីវៈចម្រុះ​ផង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល