ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

សូម​លោក​អធិការ​ក្រុង​កំពត មេត្តា​ជួយ​ពិនិត្យមើល​ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោត​ឡូតូ ផង​ទាន កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​ក្រុង​កំពត ហេតុអ្វី​មិន​បង្ក្រាប​(​វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្ត​កំពត ÷ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កំពត ដែល​មិន​ពេញចិត្ត​នូវ​ល្បែងស៊ីសង កំពុងតែ​រិះគន់​យ៉ាងខ្លាំង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​អំណាច​ក្នុង ក្រុង​កំពត មិន​យកចិត្តទុកដាក់​ក្នុងការ​អើត​ពើរ​ចុះបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង​ឆ្នោត​ឡូតូ បង្កប់​នៅក្នុង​ហាង​កាហ្វេ​ជាច្រើន​កន្លែង យ៉ាង​ពេញទំហឹង​ក្នុង​ក្រុង​កំពត ដោយឡែក​លោ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ក្រុង​កំពត មិនមាន​ចំណាត់ការ​ទប់ស្កាត់​ឬ​បង្ក្រាប​នោះ​ទេ ឬ​មួយ​លោក អសមត្ថភាព​ក្នុង​ការបង្ក្រាប បានជា​បណ្តែតបណ្ដោយ ឲ្យ​ល្បែង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោត​ឡូតូ លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្ក្នុ​ក្រុង​កំពត សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​។​

​ករណី​នេះ​សូម​លោក​អធិការ​ក្រុង​កំពត ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ​ភាព​អសកម្ម របស់លោក នាយ​ប៉ុស្តិ៍​នគរបាល​ក្រុង​កំពត បណ្ដែតបណ្តោយ​ឲ្យមាន​ល្បែងស៊ីសង​បញ្ជល់មាន់​តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ និង​ឆ្នោត​ឡូតូ​ជាច្រើន​ទីតាំង មិន​ចាត់​វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង ៧​ចំណុច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ឱ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​នោះទេ​។​

​ករណី​ខាងលើ​នេះ សូម​លោក​អធិការ​ក្រុង​កំពត មាន​ចំណាត់ការ​ផង​(​ចៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​) និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ប្រជាពលរដ្ឋ​កន្ទឹង​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​អាជ្ញាធ​រពាក់​ព័ន្ធ​ពិសេស​លោក​អធិការ​ក្រុង​កំពត តើ​លោក​ហ៊ាន រឺ មិន​ហ៊ាន​? នៅ​ការបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ ខុសច្បាប់ ដ៏​ធំ​ជាច្រើន​កន្លែង​នេះ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ រៀង​រាល់​ម៉ោង​ធ្វើការ​..​សូម​អគុណ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល