ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

អភិបាលខេត្ត​៖​បញ្ហា​សំរាម​ត្រូវ​មាន​ការយកចិត្តទុកដាក់​ប្រកប​ដោយ​ឆន្ទៈ និង​ដូច​ភ្លៀងរលឹម ទើប​ជោគជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល បានធ្វើការ​ក្រើនរម្លឹក​យ៉ាង​ដូច្នេះ ទៅកាន់​អភិ​បា ល​ក្រុង​-​ស្រុក ទាំង​១១ ក្នុង​កិច្ចប្រជុំ​ប្រជុំ​សម្របសម្រួល​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង កាល​ពី​ថ្មីៗ​កន្លងទៅនេះ​។​

​ឯកឧត្តម សង្កត់ធ្ងន់​ថា បញ្ហា​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង អាជ្ញាធរ​ក្រុង​-​ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​
​ត្រូវតែ​ធ្វើ​ដោយ​ឆន្ទៈ​មោះមុត ធ្វើ​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ត្រូវ​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ និង​ល្អិតល្អន់ ជា​ពិសេស​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅតាម​ក្រុង​-​ស្រុក​នីមួយៗ​ផងដែរ ទើប​ធ្វើឱ្យ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមថា ដើម្បី​ធ្វើឱ្យ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​កាន់តែ​ឆាប់​ទទួលបាន​ជោគជ័យ អជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​ប្រើប្រាស់​ទាំង​វិធានការ​រដ្ឋបាល វិធានការ​ច្បាប់​ឱ្យបាន​តឹងរឹង និង​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​បញ្ជាប់​ការយល់ដឹង អំពី​ការ​ទុកដាក់​សំរាម និង​សំណល់​រឹង​ឱ្យបាន​ផល​ផុស ដល់​ស្រទាប់​យុវជន កុមារ កម្មករ កម្ម​ការ​នី និង​ប្រជាពលរដ្ឋ នៅតាម​ទីសាធារណ​: ក្នុង​កិច្ចប្រជុំ វេទិកា​នានា តាម​សាលារៀន រហូត​ធ្វើឱ្យ​ពួកគាត់​មាន​ការយល់ដឹង និង​ភ្ញាក់រលឹក ចេះ​ស្រឡាញ់​បរិស្ថាន ភាព​ស្អាត និង​បៃតង ងាក​
​មក​ចូលរួម​សហការ​ជាមួយ​អជ្ញាធរ ក្នុង​ការរៀបចំ​ទុកដាក់​សំរាម និង​សំណល់​រឹង​បាន​ត្រឹមត្រូវ បញ្ឈប់​ការបោះ​
​ចោល​សំរាម​ពាសវាល​ពាសកាល​តាម​សាធារណៈ​ប្រភពទឹក និង​តាម​ដងផ្លូវ​ជាដើម ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់ មន្ទីរ​បរិស្ថាន​ខេត្ត អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១១ ត្រូវ​ត្រៀម​ទីតាំង​ដី​សម្រាប់​ធ្វើ​ទីលាន​ចាក់សំរាម ឬ​ត្រូវ​ស្នើសុំ​ផ្លាស់ប្ដូរ​ទីលាន​ថ្មី​ជំនួស​ទីលាន​ដែល​ពេញ​ហួស​សមត្ថភាព អជ្ញាធរ​តែ​ត្រូវ​បន្ត​សកម្មភាព​របស់​ខ្លួន លើ​ការងារ​សំអាត អនាម័យ បរិស្ថាន​នៅ​តាម​សាលារៀន និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​ជា​ប្រចាំ នៅតាម​ទីផ្សា និង​ទីប្រជុំជន ជា​ពិសេស​ត្រូវ​ពង្រីក​លើ​សេវា​ប្រមូល​សំរាម សំណល់​រឹង​ក្នុង​មូលដ្ឋាន​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​។​

​ត្រូវ​យកចិត្តទុកដាក់​លើ​ការរៀបចំ​សួនច្បារ ឬ​សួនឧទ្យាន និង​ការដាំ​ដើមឈើ​ដើម​ផ្កា និង​ស្មៅ នៅ​តាម​សាលា​
​រៀន មណ្ឌល​សុខភាព វត្ត​អារាម និង​ទីសាធារណៈ​សំខាន់ៗ ជា​ពិសេស​ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ ដាំ​ផ្កា​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន តាមរយៈ​យុទ្ធនាការ “​សហគមន៍​ស្អាត​-​បៃតង​”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល