ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ទីតាំង​បើក​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ កំពុងតែ​ពេញនិយម នៅក្នុង​ភូមិ​ខ្វិត ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ប្រជាពលរដ្ឋ​សំណូមព​រលោក កែវ ស៊ា​ង​ហ៊ាន់ អធិការស្រុ​ព្រៃឈរ ចាត់​កម្លាំង​ចុះ​បង្ក្រាប​ផង​(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម​÷ បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ ក្ក្នុង​ភូម​ខ្វិត ឃុំ ខ្វិត​ធំ ស្រុក​ព្រៃឈរ ដែល​ស្អប់ខ្ពើម​និង​ល្បែងស៊ីសង​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​{​ស៊ី​អិន​ធី ហ​ត​ញូយ៍​}​យើង​អោយ​ដឹងថា មាន​ទីតាំង​ប្រមូលផ្តុំ​លេង​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ យ៉ាង​ពពាក់ពពូន គ្មាន​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន នឹង​ធ្វើឱ្យ​ក្រុម​គ្រួសារ​ឈ្លោះទាស់ទែង​គ្នា​ដោយសារ​តែ​ប្ដី​មិន​ទៅ​ធ្វើ​ការគិត​តែ​លេង​ល្បែងស៊ីសង​។​

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា ទីតាំង​បើក​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ស្ស្ថិត​នៅ​ភូម​ខ្វិត ឃុំ ខ្វិត​ធំ ស្ស្រុក​ព្រៃឈរ ខេត្ត​កំចាម កំពុងតែ​បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​ភ្នាល់​ចាក់​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការរំខាន​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ​។​

​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​ស្រុក គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដែល​ផ្ដើម​ចេញពី​ល្បែងស៊ីសង មួយ​កន្លែង​នេះ ដែល​កំពុងតែ​រួមចំណែក​បង្កើត​បទល្មើស​នានា ឲ្យ​កើតមានឡើង​នៅក្នុង ភូមិ​/​ឃុំ​/​ស្រុក ពួក​គាត់​ដូច​ជា​ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​ល​។​

​ករណី​ខាងលើ​នេះ​សូម​លោករ​សេនីយ៍​ឯក លោក កែវ ស៊ា​ង​ហ៊ាន់ អធ​អធិការស្រុ​ព្រៃឈរ មាន​ចំណាត់ការ​ផង​(​ចៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​) និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ប្រជាពលរដ្ឋ​កន្ទឹង​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​អាជ្ញាធ​រពាក់​ព័ន្ធ​ពិសេស​លោក​វីរៈ​សេនីយ៍​ឯក លោក កែវ ស៊ា​ង​ហ៊ាន់ អធ​អធិការស្រុ​ព្រៃឈរ តើ​លោក​ហ៊ាន ឬ មិន​ហ៊ាន​? នៅ​ការបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ ដ៏​ធំ​មួយ​កន្លែង​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល