ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ជានិច្ច​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ល្ងាច ថ្ងៃ​សៅរ៍ ៨​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សរាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២២
​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឆ្លៀត​ពេល​វេលា​ជួប​សំណេះសំណាល លើកទឹកចិត្ត​ដល់ ក្រុម​កីឡាករ សាលា​តម្រង់ទិស អាយុ​ក្រោម​១៨​ឆ្នាំ (U18) ខេត្ត​បន្ទាយមានជ័យ ដែល​ឡើងមក​ប្រកួត ជាមួយ​ក្រុមកីឡា​ក​របាល់ទាត់ សាលា​បាល់ទាត់​ជាតិ ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ ដណ្តើម​យក​លេខ​៣ និង​លេខ​៤ នៅ​ទូទាំង​ប្រទេស នៅ​ទីតាំង​សាលា​បាល់ទាត់​ជាតិ​បាទី ស្រុក​បាទី ខេត្តតាកែវ​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ ក៏​មាន​វត្តមាន អតីត​កីឡាករ នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ របស់​ឯកឧត្តម រ័ត្ន ស្រ៊ាង កាលពី​ជាង​9​ឆ្នាំមុន មក​ចូលរួម​ផងដែរ ដែល​កាលនោះ​គឺ​ឯកឧត្តម រ័ត្ន ស្រ៊ាង នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ លោក​បាន​គាំទ្រ​និង​លើកស្ទួយ​វិស័យ​កីឡា​បាល់ទាត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ​យ៉ាង​ផុលផុស តាមរយៈ​ការបង្កើត​ក្លឹប​កីឡាបាល់ទាត់​ស្ត្រី បាល់ទាត់​យុវជន បាល់ទាត់​កុមារ​ក្រោម​១៣​ឆ្នាំ បាន​ផ្តួចផ្តើម​ឲ្យមាន​ការបណ្តុះបណ្តាល អាជ្ញាកណ្តាល​, គ្រូបង្វឹក​បាល់ទាត់​ទាំង​តារាង​ធំ​និង​ហ្វុត​សាល ជាច្រើន​វគ្គ​ទូទាំង​ខេត្ត ដោយ​មាន​ការសហការណ៍​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុ​ជា និង​បាន​បង្កើត​ពានរង្វាន់​ប្រកួតប្រជែង​តាម​បណ្តា​ស្រុក ទូទាំង​ខេត្ត​បន្ទាយមានជ័យ ជា​ប្រចាំ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា លោក​ពិតជា​មាន​ការរំភើប​ខ្លាំងណាស់ រយៈពេល​៩​ឆ្នាំ​ដែល​លោក​បាន​ផ្លាស់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មក​កាន់​តំណែង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាប់តែ​អតីត​ក្រុម​កីឡាករ​បាល់ទាត់​U13 នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ​របស់លោក ជាច្រើន​នាក់ បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​និង​ជា​កីឡាករ​ឆ្នើម​នៃ​ក្លឹប​ថ្នាក់ជាតិ​ល្បីៗ​ជាច្រើន​ផងដែរ ជាក់ស្តែង​ដូចជា​៖
១/ កីឡាករ ឱ ភារុន បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​បឹងកេត (​ជាប់​ជម្រើសជាតិ ឈុត​ធំ​)
២/ កីឡាករ ផាន សុផេន បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង (​ជាប់​ជម្រើសជាតិ ឈុត​ធំ​)
៣/ កីឡាករ សឿត ណា​វ៉ា បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​បឹងកេត (​ជាប់​ជម្រើសជាតិ U23)
៤/ កីឡាករ ដោ រ៉ូ​ហ្សា​ន់ បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់ អាយ​អេស អា​យ ដង្កោ​សែន​ជ័យ (​ជាប់​ជម្រើសជាតិ U23)
៥/ កីឡាករ ជូ សិន​ទិ បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង (​ជាប់​ជម្រើសជាតិ U20)
៦/ កីឡាករ សុវណ្ណ ដូ​ណា បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់ អង្គរ​ថា​យ​ហ្គឺ (​ជាប់​ជម្រើសជាតិ U20)
៧/ កីឡាករ ឃុន សេង​ថៃ បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​អគ្គីសនី​កម្ពុជា​
៨/ កីឡាករ ពៅ ចាន់​ថេត បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង​
៩/ កីឡាករ សា​វ៉ែង សំណាង បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​
១០/ កីឡាករ ជួង មករា បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​គី​រី​វង្ស​សុខ​សែន​ជ័យ​
១១/ កីឡាករ ចាន់ ហួ​ង បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់ អាយ​អេស អា​យ ដង្កោ​សែន​ជ័យ​
១២/ កីឡាករ រី លាភ​ផេង បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​
១៣/ កីឡាករ ស្រួច ជី​វន្ត បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​អគ្គីសនី​កម្ពុជា និង​
១៤/ អតីត​គ្រូបង្វឹក​ក្នុង​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ លោក សាប៊ូ​ន វិ​នតា បច្ចុប្បន្ន​ក្លាយជា នាយក​អភិវឌ្ឍន៍​យុវជន ក្លឹប​បាល់ទាត់​បឹងកេត​។​

​និយាយ​ដល់​គ្រា​កាល​នៅ​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​ប្រែ​ទឹកមុខ​ក្តុកក្តួល​អួលដើមក ដោយ​មនោសញ្ចេតនា​នឹករលឹក បងប្អូន​ប្រជាពលរដ្ឋ​អ្នក​បន្ទាយមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ទំនាក់ទំនង​ការងារ​ជាមួយ​គ្នា​កាលពី​៩​ឆ្នាំមុន ជា​ពិសេស​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​ដែល​មិនអាច​បំភ្លេច​បាន​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ក្រុម​កីឡាករ សាលា​តម្រង់ទិស អាយុ​ក្រោម​១៨​ឆ្នាំ (U18) ខេត្ត​បន្ទាយមានជ័យ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការប្រកួត​នា​ពេលកន្លងមក រហូត​ឈាន​មក​ដល់​វគ្គ​ប្រកួត​៤​ក្រុម​ចុងក្រោយ​នា​ពេល​នេះ ហើយ​លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់ ក្រៅ​ពី​យក​ពេលវេលា​លេង​កីឡា ក៏​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ថែម​ផងដែរ កុំ​យក​ពេលវេលា​ទៅ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ឬ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ដែល​បង្ក​ឲ្យមាន​ផលប៉ះពាល​ដល់​ខ្លួនឯ​ង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​បន្ទាប់​ពី​សំណេះសំណាល​រួចរាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល ចែកជូន​ដល់​ក្រុម​កីឡាករ សាលា​តម្រង់ទិស អាយុ​ក្រោម​១៨​ឆ្នាំ (U18) ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ គ្រូបង្វឹក​និង​ជំនួយការ ដែល​ដឹកនាំ​ក្រុម​កីឡាករ​មកពី​ខេត្ត​បន្ទាយមានជ័យ អតីត​កីឡាករ​និង​គ្រូបង្វឹក នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ គ្រប់​គ្នា​ដែល​មាន​វត្តមាន​ក្នុងឱកាស​នោះ និង​បាន​នាំ​ប្អូនៗ​ក្រុម​កីឡាករ គ្រូបង្វឹក ជំនួយការ​ទាំងអស់ ទៅ​បរិភោគ​អាហារ​ប៊ូ​ស​ហ្វេ រួមគ្នា ប្រកបដោយ​ភាពស្និទ្ធស្នាល​សប្បាយរីករាយ​ក្រៃលែង​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល