ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

ប្រមុខ​ការទូត​កម្ពុជា​៖​កម្ពុជា​បោះជំហាន​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​សម្បត្តិ​វប្បធម៌​ដែល​ត្រូវ​គេ​លួច​ត្រឡប់មកវិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ «​ប្រទេស​កម្ពុជា បាន​បោះជំហាន​យ៉ាងខ្លាំង ក្នុងការ​ធ្វើ មាតុភូមិនិវត្តន៍​នូវ​ទ្រព្យសម្បត្តិ​ជាតិ ដែល​ត្រូវ​គេ​លួច ត្រឡប់មក វិញ​។​» នេះ​គឺជា​ការលើកឡើង​របស់​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅក្នុង​សន្និសីទ​អន្ដរជាតិ ស្ដី​ពី​ការការពារ និង​ការទប់ស្កាត់​ការ ចរាច​រណ៍​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ ដែល​រៀបចំ​ធ្វើ​នៅ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា​នេះ​។​

​ថ្លែង​ទៅ​កាន់​សន្និសីទ​នេះ​តាម​ប្រព័ន្ធ​អន​ឡា​ញ ឯកឧត្តម​រដ្ឋមន្ដ្រី ប្រាក់​សុខុន​គូសបញ្ជាក់ថា​៖«​ក្នុង​រយៈពេល​មួយ ខែ​ចុង​ក្រោយ នេះ អាជ្ញាធរ​ផ្នែក​អនុវត្តន៍​ច្បាប់​នៅ​សហរដ្ឋអាមេរិក បានប្រគល់ វត្ថុ​បុរាណ​ចំនួន​៣០​មក​ឱ្យ​យើង​វិញ ដែល​ត្រូវបាន​គេ​រត់ពន្ធ​ចេញ ពី​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​អស្ថិរភាព​យ៉ាង​ខ្លាំង​នៅក្នុង ប្រទេស​។

​ក្នុងចំណោម​ចម្លាក់​ទាំងនោះ មាន​ពីរ​រូប​ដែលមាន ភាព អស្ចារ្យ និង​មាន​សារៈសំខាន់​ជា ប្រវត្តិសាស្ត្រ គឺ​រូបចម្លាក់ ថ្មភក់​នៅ​សតវត្សរ៍​ទី​១០​របស់​ព្រះ​ស្កន្ទ​គង់​នៅ​លើ​ក្ងោក​ដែល​ត្រូវបាន​គេ​លួច​ពី​ប្រាសាទ​ប្រាសាទក្រចាប់​នៅ​កោះ​កេរ និង​រូបចម្លាក់​ព្រះ​គណេស​ក្បាលដំរី ទម្ងន់​បី​តោន​ពី​ប្រាសាទ​បាក់ នៅ​កោះ​កេរ​។​»

​លោក​រដ្ឋមន្ដ្រី​បាន​ឆ្លៀត​ឱកាស​នេះ ថ្លែងអំណរគុណ​ដល់​ដៃ​គូ អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​តាមដាន វត្ថុ​បុរាណ​ដែល​ត្រូវបាន​លួច​ទាំងនេះ​បញ្ឈប់​បណ្តាញ​រត់ពន្ធ​និង​ប្រគល់​ទ្រព្យសម្បត្តិ​ជាតិ មក​កម្ពុជា​វិញ​។​

​តាមរយៈ​ការប្តេជ្ញា ចិត្ត​ចំពោះ​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌ និង​សម្ព័ន្ធភាព​អន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន រំពឹងថា ទ្រព្យសម្បត្តិ​ជាតិ​ជាច្រើន​ទៀត​ដែល​ត្រូវបាន​គេ​លួច​ប្លន់​ហើយ​ឥឡូវ​នេះ​នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង ទៀត នឹងត្រូវ ប្រគល់​មក​កម្ពុជា​វិញ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា រួមគ្នា ជាមួយ រដ្ឋាភិបាល​អន្តរជាតិ និង​ដៃគូ​វិស័យ​ឯកជន ប្តេជ្ញា បញ្ចប់​ការជួញដូរ​វត្ថុ​បុរាណ ដោយ​រួម​គ្នា​ជាមួយ រដ្ឋាភិបាល អន្តរជាតិ និង​ដៃគូ​វិស័យ​ឯកជន​។​

​សូមបញ្ជាក់​ថា​សន្និសីទ​អន្តរជាតិ​ស្តីពី​កិច្ចការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​សៀមរាប​នាពេលនេះ ត្រូវបាន​រៀបចំ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម សហការ​ដោយ Antiquities Coalition​នៃ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តោត​សំខាន់​លើ​ការការពារ​និង​ការទប់ស្កាត់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ ដែល​កំពុង​រង​ការ​គម្រាម កំហែង​ដល់​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​, សហគមន៍​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​ជាតិ ដែល​ជា​កត្តា​ចាំបាច់ របស់​ប្រជាជន​នៃ​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​និង​វិចិត្រ សិល្បៈ បាន​គូសបញ្ជាក់ថា កន្លងមក សម្បត្តិ​វប្បធម៌​ជាច្រើន របស់​កម្ពុជា​ត្រូវបាន​លួច​នាំ​ចេញ​ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​និង​បាន​ចរាចរ​ដាក់​លក់​នៅលើ​ទីផ្សារ​សិល្បៈ​អន្តរជាតិ​។ ការ​លួច​បំផ្លិចបំផ្លាញ​នេះហើយ ដែលនាំឱ្យ​មាន​ការខូចខាត យ៉ាងធ្ងន់ធ្ងរ ដល់​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា និង​លប់បំបាត់​នូវ​ការយល់ដឹង​ពី ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ របស់ ប្រជាជន​។ សម្បត្តិ​វប្បធម៌​ជាតិ​ទាំងនោះ គួរតែ​ស្ថិតនៅ​ទី តាំង​ដើម​របស់​វា ដែល​ជា​ដួងព្រលឹង​និង​ជា​កិត្យានុភាព​ជាតិ ទើប​អាច​បង្ហាញ​ពី​ការបង្កើត​ការងារ​ចម្រុះ​ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​។

​សម្រាប់​លោកស្រី​រដ្ឋមន្ដ្រី ការយល់ដឹង​អំពី កិច្ចការពារ វប្បធម៌ និង​ការអភិរក្ស គឺជា​កត្តា​អាទិភាព​របស់ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ជា​ភារកិច្ច​ចម្បង របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕
​អរគុណ​សន្តិភាព​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល