ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​រដ្ឋបាល​ខេត្ត​កណ្តាល ជួបពិភាក្សា​ការងារ​ជាមួយ ប្រតិភូ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ គណៈប្រតិភូ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯ​ក​ន្ធ​ត្ត​ម សរ ចំ​រុង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភាជាតិ បាន​អញ្ជើញ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល អភិបាលរង​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង​១១ និង​មន្ទីរ​ពាក់ព័ន្ធ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​អំពី​យន្តការ​ដោះស្រាយ ទំនាស់​ដីធ្លី​របស់​ខេត្ត នា​រសៀល​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កណ្តាល​។​

​មានប្រសាសន៍​ក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម សរ ចំ​រុង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា បានធ្វើការ​ជម្រាបជូន​អំពី​តួនាទី និង​ភារកិច្ច របស់​គណៈកម្មាធិការ​ទី​១ គឺជា​គណៈកម្មាធិការ​មួយ​ក្នុង​ចំណោម​គណៈកម្មាធិកា​រ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា ដែល​បាន​បំពេញភារកិច្ច តួនាទី ពិនិត្យមើល​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ដើម្បី​ធ្វើ​ការដោះស្រាយ និង​ដាក់ជូន​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ពិនិត្យ​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ជម្រាបជូន​ប្រតិភូ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា​ថា ការងារ​ចុះបញ្ជី​ដី​រដ្ឋ​ក្នុង​ខេត្ត បាន​សរុប​ចំនួន ១២,២៧៤ ហិកតា ក្នុងនោះ រាជរដ្ឋាភិបាល​បាន​សម្រេច​ជាគោលការណ៍​ប្រគល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ធ្វើ​ការជួល និង​ដោះដូរ​ដើម្បី​វិនិយោគ ចំនួន ១៦ កន្លែង ស្មើនឹង ៥,៧៩៥ ហិកតា ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​បាន​បន្តថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ សរុប​តាំងពី​ចាប់ផ្តើម​អនុវត្ត​សម្រេចបាន ៥៦៩​ភូមិ លើ ១០១០​ភូមិ ស្មើ ៥៧% និង​នៅ​សល់ ៤៤១​ភូមិ ស្មើនឹង ៤៣% ដែល​គ្រោង​បញ្ចប់ នៅ ឆ្នាំ​២០២៩ ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​មន្ទីរ ១០​ក្រុម កំពុង​ដំណើរការ​អនុវត្ត ចំនួន ៦៩​ភូមិ លើ ៤៤១​ភូមិ ដែល​នៅសល់ ០៩​ស្រុក​។ ដោយឡែក ស្រុក​កណ្ដាលស្ទឹង បានបញ្ចប់ ការចុះ បញ្ជី​ជា​ប្រព័ន្ធ​ជា​ស្ថាពរ និង​ក្រុង​តាខ្មៅ កំពុង​សំអាត​ទិន្នន័យ​។ បាន​ចែក​ប័ណ្ណ​សរុប ២១,៣៩៧​ក្បាលដី (​សរុប​តាំងពី​ចាប់ផ្តើម​អនុវត្ត​បាន ២៤៤,៥៩៣​ប័ណ្ណ​)​។​
​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ បាន​ចេញ​ប័ណ្ណ ចំនួន ៦,៧៦៧ ប័ណ្ណ (​សរុប តាំងពី​ចាប់ផ្តើម​អនុវត្តបាន ១៨០,៣៤៤ ប័ណ្ណ​)​។​

​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ក្នុង​ខេត្ត ឯកឧត្តម​អភិបាល​បានបញ្ជាក់​ថា គិត​មក​ដល់​ខែ​សីហា ឆ្នាំ​២០២២ នេះ ករណ៏ដី​ធ្លី​ទូទាំង​ខេត្ត សរុប​ចំនួន ៤៦២ ករណី ដោះស្រាយ​បញ្ចប់​បាន​ចំនួន ១៤១ ករណី និង​កំពុង​ដំណើរការ​ដោះស្រាយ ចំនួន ៣២១ ករណី​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម សរ ចំ​រុង បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​យន្តការ​ដោះស្រាយ​ករណី​ទំ​លាស់​ដីធ្លី ដែល​សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ធូ​ធា​រ កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស ឯកឧត្តម ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្ត ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យមាន​កាន់តែ​ប្រសិទ្ធភាព​ខ្ពស់ ធ្វើឱ្យ​មាន​ការអភិវឌ្ឍ រីកចម្រើន ខិតខំ​កសាង​ឱ្យបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​ជូន​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល