ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

អាវុធហត្ថ​ខណ្ឌដង្កោ​ម្នាក់​ដែល​កំពុង​ឈរ សម្រួល​ចរាចរណ៍ និង​ការពារ​ជូន​ក្បួន​ថ្នាក់ដឹកនាំ ត្រូវ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បុក​បែកក្បាល ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លោក​អនុសេនីយ៍ឯក កា សី ជា​ជំនួយការ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ កំពុង​បំពេញ​ភារកិច្ច សម្រួល​ចរាចរណ៍ និង​ការពារ​ក្បួន ថ្នាក់ដឹកនាំ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​ម៉ូតូ​រ៉ឺម៉ក​កង់​បី បើកបរ​មិន​ប្រយ័ត្ន បាន​បុក​ទៅលើ​លោក បណ្តាល​ឲ្យ បែកក្បាល​ហូរឈាម​ស្រោច​មុខ ដួល​ទៅ​លើ​ដី​របួសធ្ងន់​។ រី​ឯ​ម្ចាស់​រ៉ឺម៉ក​កង់ មានការ​ភ័យ​ស្លន់ស្លោ ព្រោះ​តែ​បាន​ប្រព្រឹត្ត​កំហុស ប៉ះពាល់​ទៅ​មន្ត្រី​សមត្ថកិច្ច​កំពុង​បំពេញ​ភារកិច្ច​ផង និង​បារម្ភ​គ្មាន​លទ្ធភាព ចេញ​សំណង​ព្យាបាល​ជន​រងគ្រោះ​ផង ស្រាប់តែ​បាន​ទទួល​ការសណ្តោសប្រណី​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​លោក​មិន​យក​ទោសពៃរ៍​ពី​ម្ចាស់​កង់​បី​ហើយ ថែមទាំង​មិនឲ្យ​ចេញថ្លៃ​សំណង​ព្យាបាល​ជនរងគ្រោះ​ទៀត គឺ​គ្រាន់តែ​ទទួលស្គាល់​កំហុស​ដែល​ខ្លួនឯង​បាន​ប្រព្រឹត្ត និង​ទទួល​ការអប់រំ​ណែនាំ​ពី​ច្បាប់​ចរាច​រណ៍ កុំឲ្យ​ធ្វេសប្រហែស​ទៅ​ថ្ងៃក្រោយ​ទៀត​ប៉ុណ្ណោះ ចំណែក​ជនរងគ្រោះ​ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក កា សី ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ២​លាន​រៀល (​ជា​ថវិកា​ផ្ទាល់​របស់​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ថវិកា​ចូលរួម​ពី​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ​), ទឹកក្រូច​២​កេស​, ទឹក​សុទ្ធ​៤​កេស​, ទឹកដោះគោឆៅ​ចំនួន​២​យួរ ជូន​ដល់​លោក​អនុសេនីយ៍ឯក កា សី ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល