ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​ថ្នាក់ដឹកនាំ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា (AFCJ) រួមជាមួយ ក្រុមហ៊ុន​ចិន CSCFEC នាំ​អំណោយ​ជូន យាយ​ជរា​ទុរគត នៅ​ជ្រោយចង្វា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្តម ថាំង ប៊ុន​សុង និង លោក ឃឹម រដ្ឋា អគ្គលេខាធិការរង ព្រមទាំង លោក អ៊ុ ច័ន្ទ​រតនា ចាងហ្វាង​គេហទំព័រ​សារព័ត៍មាន​ខ្មែរ​អ៊ុ​ប៊ុក​ញូ​សិ៍ និង​ក្រុមការងារ ជា​តំណាង លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​សមាគម និង​សប្បុរសជន នៃ​ក្រុមហ៊ុន China Construction Fourth Engineering Division Corp. Ltd នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ចុះ​សួរសុខទុក្ខ និង​ប្រគល់​អំណោយ​ជូន លោកយាយ យឹម យ៉​ន អាយុ​៩០​ឆ្នាំ រស់នៅ ភូមិ​បាក់​ខែ​ង សង្កាត់​/​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​កំពុង​មាន​ជំងឺ​ប្រចាំកាយ និង​ជីវភាព​ទ័ល​ក្រ រស់នៅ​ជាមួយ​ចៅ​ម្នាក់​មើលថែ​។​

​ពិធី​នេះ​មាន​ការចូលរួម​ដោយ​៖
??. Tang Jin Executive General Manager and ??. Zhang Huacheng of China Construction Fourth Engineering Division Corp. Ltd
​និង​អាជ្ញាធរ​មូលដ្ឋាន​៖
-​លោក ស្រី ឈ្នាង ផាន់​ណា​រី ចៅសង្កាត់រង​ទី​១​សង្កាត់​លៀប តំណាងឱ្យ​
-​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប​
-​លោក គង់ រិទ្ធី​វុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​យុវជន​សង្កាត់​ព្រែកលៀប​
-​លោក ទូច ខុន មេភូមិ បាក់​ខែង​
-​លោកស្រី អ៊ុក សារិន អនុ​ភូមិ​បាក់​ខែង​
-​លោក ម៉ន គឹម​លី ក្រុមប្រឹក្សា​សង្កាត់​ព្រែកលៀប​

​អំណោយ​ដែល​បានប្រគល់​រួមមាន​៖
-​ថវិកា​ចំនួន ១​លាន​រៀល​
-​អង្ករ ២​បេ
-​មី​១​កេស​
-​ទឹកត្រី ១​យួរ និង​ត្រីខ​១​ដុំ​
-​ទឹក​ផ្លែឈើ ១​កេស​
-​ភេសជ្ជៈ​គោ​ជល់​១​កេស​
-​នំ​សែន​លោក​ខែ​

​ឯកឧត្តម ថាំង ប៊ុន​សុង បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ប្រធាន ទេស វិបុល និង​បញ្ជាក់​ថា អំណោយ​ទាំងអស់​នេះ បានមក​ពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ សមាជិកសមាគម និង ក្រុមហ៊ុន​ចិន CSCFEC ។​

​លោកស្រី​ចៅសង្កាត់រង បាន​ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ​សមាគម និង ក្រុមហ៊ុន​ចិន​។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធ​រតែង​យកចិត្តទុកដាក់​ចុះ​ជួយ​ឧបត្ថម្ភ​លោកយាយ​ជា​បន្តបន្ទាប់ ជាពិសេស បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​លោកយាយ​និង​ចៅ​ម្នាក់​មួយ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន របស់​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ជូន​លោកយាយ​ជរា​ផងដែរ​។​

​លោកយាយ​ជរា​និង​ចៅស្រី មានចិត្ត​ត្រក​អរ​រក​អ្វី​ថ្លែង​ពុំបាន មាន​តែ​លើក​ម្រាមដៃ​ដប់​បួងសួង​ដល់​វុត្ថុ​ស័ក្ក​សិទិ្ធ​ក្នុង​លោក​សូម​ជួយ​បីបាច់​ថែរក្សា​ជូន​ដល់​ក្រុមការងារ​សមាគម និង​ក្រុមហ៊ុន​ចិន ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន​សូមអោយ​មាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល