ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់តាំង​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រគល់​ជួន​លោកយាយ យឹម យ៉​ន ព្រះជន្ម ៩០​ឆ្នាំ នៅ​ភូមិ​បាក់​ខែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២)
​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ សំភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន​របស់​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​លោក​យាយ យឹម យ៉​ន ព្រះជន្ម ៩០​ឆ្នាំ មាន​ជីវភាព​ក្រីក្រ​លំបាក កំពុង​មាន​ជំងឺ​ប្រចាំកាយ​ដើរ​មិន​រួច និង​ពិការភ្នែក រស់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។

​ជាមួយនឹង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ លោក ម៉េត មាស​ភក្តី បាន​ប្រគល់​ជូន​លោកយាយ​នូវ សំភារៈ និង​ថវិកា​រួមមាន​៖
១. អង្ករ​ចំនួន ១០០​គីឡូក្រាម​
២. មី ០៥​កេស​តូច​
៣. ទឹក​សុទ្ធ ០៥​កេស​
៤. ទឹកត្រី ០៣​យួរ​
៥. ទឹកស៊ីអ៊ីវ ០៣​យួរ​
៦. ត្រីខ ០៥​យួរ​
៧.​ប្រេង​ឆា ០៥​ដប​
៨. ភួយ​ធំ ០១
៩. មុង ០១
១០. អាវ​រងារ ០១
១១. ក្រមា ០១ និង​
១២. ថវិកា ១​លាន​រៀល​
​បន្ថែម​ពី​នេះ លោក ម៉េត មាស​ភក្តី ក៏​បាន​បញ្ជាក់ជូន​លោកយាយ​ថា ឯ​ឧ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការឧបត្ថម្ភ​អង្ករ​ជា​រៀងរាល់​ខែ​ជូន​លោកយាយ​មិន​អោយ​បារម្ភ​ពី​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។​

​លោកយាយ យឹម យ៉​ន បាន​សំដែង​សេចក្តី​ត្រៀក​អរ​យ៉ាងខ្លាំង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ជាមួយនឹ​ង​ទឹកចិត្ត​សណ្តោស​ប្រណី​គាំពារ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ តាមរយៈ​ឯ​ឧ​អភិបាល​រាជធានី​ភ្នំពេញ​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល