ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ថ្នាក់ដឹកនាំ និង​មន្រី្តរាជការ​ខេត្ត​កណ្ដា​ល​កាន់បិណ្ឌ​ទី​១ នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ ​រសៀល​ថ្ងៃ​សៅរ៍ ១៥ កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​លោកជំទាវ រួម​ជាមួយ​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម អភិបាលរង​ខេត្ត មន្រី្តរាជការ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រមន្ត កាន់បិណ្ឌ​ទី​១ នៅ​វត្ត​ប្រជុំ​នទី ក្រពើ​ហា ស្ថិតនៅ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អំពាវនាវ​ដល់​ពុទ្ធបរស័ទ​ទាំងអស់ ត្រូវ​ប្រកាន់​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​តាំងចិត្ត​បំពេញ​សេចក្ដី​ល្អ នឹង​មាន​ភាព​ក​ត្ត​ញ្ញូ ដឹងគុណ​នឹកឃើញ​ដល់​ឪពុកម្ដាយ សាច់​ញ្ញា​ត្តិ និង​សាច់​សារ​លោហិត ៧​សន្ដាន​ដែល​ធា្លប់មាន​គុណ​លើ​ខ្លួន ទាំង​អ្នក​លាចាក​លោក​ទៅហើយ និង​អ្នក​ដែល​នៅ​រស់​។ ពិធី​បុណ្យកាន់បិណ្ឌ នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺជា​ឪ​កាស​ឱ្យ​សាច់ញាតិ​ទាំងឡាយ​ដែល​នៅ​ផ្សេងៗ​គ្នា មកជួបជុំ​គ្នា បង្កើន​ឱ្យ​មាន​សាមគ្គីភាព​គ្នា និង​បណ្ដុះ​ស្មារតី​ឱ្យ​មនុស្ស​លះបង់​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ ទោះជា​យ៉ាងនេះ​ក្ដី ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ សូម​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារ និង​កុំ សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ពិសេស​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា បើទោះបីជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​មាន​ការធូរស្រាល​ក៏ដោយ​ក្ដី​។

​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វណ្ណោ ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហា​) បាន​មាន​សង្ឃដីកា​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​មួយ​ដែល​ធំជាងគេ នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។ ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំ​២០២២​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា​ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២​។

​ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី មាន​សង្ឃដីការ​បន្តថា ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ ដែល​ត្រូវ​ប្រារព្ធ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្ដាយ​នៅ​ស្រុក​កណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​អារាម​។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិ​ខ្មែរ​យើង​ជា​យូរ​មក​ហើយ​។

​ឯកឧត្តម​អភិបាលខេត្ត មន្រី្តរាជការ​ខេត្ត​កណ្ដា​ល និង​ពុទ្ធបរស័ទ បាន​ប្រគេន​ទេយ្យវត្ថុ សំភារៈ​បរិក្ខា រួមមាន​អង្ករ​ភេសជ្ជៈ និង​បច្ច័យ​មួយចំនួន ដែល​កើតឡើង​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិស័ត្តិ​ចំណុះជើងវត្ត ក្នុង​វេន​ទី​១ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កណ្តាល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល